(កែប)៖ ដើម្បីអបអរបុណ្យឆ្លងឆ្នាំសកល និងខួបលើកទី៣៨ នៃទិវាជ័យជំនៈ៧មករា រដ្ឋបាលខេត្តកែប សហការជាមួយក្រុមហ៊ុន ខេមគ្លូបប៊ីហ្សនេស អេន អ៊ីនវេសមិន ខនសាល់ធេនស៊ី នឹងបានរៀបចំពិធីតាំងពិព័រណ៌ពាណិជ្ជកម្ម និងទេសចរណ៍ខេត្តកែបឆ្នាំ២០១៦ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ ថ្ងៃទី០១ មករា ឆ្នាំ២០១៧ នៅមុខសាលា ខេត្តកែប។
ក្នុងព្រឹត្តិការណ៍នេះផងដែរ ក៏មានការដាក់តាំងបង្ហាញនូវផលិតផលកម្ពុជា និងផលិតផលនាំចូលពីប្រទេសថៃ ថែមទាំងមានកម្មវិធីសិក្ខាសាលា មានការប្រគំតន្រ្តីនិងឈុតឆាកកំប្លែង ចូលរួមសម្តែងដោយតារាល្បីៗ និងការលេងល្បែងកំសាន្តសប្បាយៗ រៀងរាល់ថ្ងៃ។
ម្យ៉ាងវិញទៀតមានការថតរូបជាអនុស្សាវរីយ៏ជាមួយតារាដែលមានសំលៀកបំពាក់ប្លែកៗ រួមទាំងការអុចកាំជ្រួចអបអរឆ្លងឆ្នាំ (Count Down ដាច់ឆ្នាំ២០១៦) និងការប្រកួតអុំទូកផ្កាចា, ការបង្ហោះគោម, បង្ហោះខ្លែង និងមានស្តង់ ដាក់តាំងលក់ផលិតផល ដោយបញ្ចុះតំលៃពិសេសជាច្រើនប្រភេទទៀត៕
ព័ត៌មានលម្អិតសូមទាក់ទងទូរស័ព្ទលេខ៖ 093/095/085-33 22 33