(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅសាលប្រជុំគណបក្សខេត្តបន្ទាយមានជ័យ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិគណអចិន្រៃ្តយ៍គណកម្មធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ បានដឹកនាំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៦ និងទិសដៅភារកិច្ចឆ្នាំ២០១៧ របស់គណបក្ស ដល់គណកម្មាធិការបក្សខេត្ត មូលដ្ឋានបក្សរបស់អង្គភាពជុំវិញខេត្ត គណកម្មការបក្ស ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្តបន្ទាយមានជ័យ សរុប៥៩៣នាក់។
ក្នុងនោះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានពាំនាំការសួរសុខទុក្ខ និងជូនពរពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ជូនចំពោះសមាជិកសមាជិកាបក្ស គ្រប់លំដាប់ថ្នាក់ ទូទាំងខេត្តបន្ទាយមានជ័យ។
ឧបនាយករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើ និងណែនាំឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តធ្វើអំពើល្អចំពោះពលរដ្ឋ និងជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ស្របតាមទិសដៅ និងផែនការដែលគណកម្មាធិការកណ្តាលបានដាក់ចុះ។ ឧបនាកយរដ្ឋមន្ដ្រី ក៏បានឧបត្ថម្ភថវិកា ជូនគណកម្មាធិការបក្សឃុំ-សង្កាត់ទាំង៦៥ ក្នុង១ឃុំ-សង្កាត់ ២លានរៀល សរុប១៣០លានរៀល សម្រាប់ាការរៀបចំសន្និបាតបក្សឃុំ-សង្កាត់ នាពេលខាងមុខ៕