Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នារីជាកម្មករសំណង់ ត្រូវបានអង្គការផ្ទះមេត្តា នាំមកទស្សនាការពិព័ររូបថត ដែលថតដោយម្ចាស់ពានរង្វាន់ ក្នុងកម្មវិធីមហាស្រពរូបថតអង្គរ

28-12-2016 12:09

(ភ្នំពេញ)៖ កម្មករសំណង់នារីជាច្រើន ត្រូវបានអង្គការផ្ទះមេត្តាអញ្ជើញ នាំមកទស្សនាការពិព័ររូបថត ដែលថតដោយអ្នកទទួលពានរង្វាន់ ក្នុងកម្មវិធីមហាស្រពរូបថតអង្គរ កាលពីយប់មិញថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌវប្បធម៌អាឡឺម៉ង់ នៅផ្លូវសុធារស ក្នុងសង្កាត់ ទន្លាបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

លោកនីកូ ម៉ាស្ទ័រហាម (Nico Masterham) ប្រធានអង្គការផ្ទះមេត្តាបានមានថ្លែងថា អង្គការផ្ទះមេត្តាបានសហការ ជាមួយមូលនិធិ Friendrich-Ebert (FES) ដើម្បីអនុវត្តន៍គំរោង ពហុប្រព័ន្ធផ្សព្វផ្សាយសំណាញ់ប៉ៃតង ដែលផ្តោតទៅលើលក្ខខណ្ឌការងារនិងជីវិតរស់នៅ របស់ស្រ្តីកម្មករសំណង់ចំនួន១៣រូប ហើយគម្រោងនេះត្រូវបានអនុវត្តដោយស្រ្តីខ្មែរមាន ទេពកុសល២រូបគឺកញ្ញា នាក់ សុផល (អ្នកថតរូប និងកេសរ អ្នកស្រាវជ្រាវនិងអ្នកសសេរអត្តបទ)។

លោកបានបន្តទៀតថា កញ្ញានាក់​ សុផល កើតនៅឆ្នាំ១៩៨៩ នៅខេត្តតាកែវ បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យភូមិន្ទវិចិត្តសិល្បៈ ហើយត្រូវបានគេចាត់ទុកថាជាបុគ្គលិកដ៏ មានទេពកុសលមួយរូបក្នុងឆាកសិល្បៈកម្ពុជា។ ក្នុងឆ្នាំ២០១៣កញ្ញា​ នាក់ សុផល បានឈ្នះពាន រង្វាន់នូវកម្មវិធីមហោស្រពរូបថតអង្គរនៅក្នុងខេត្តសៀមរាប ។

ចំណែក កេសរ កើតនៅឆ្នាំ១៩៩៣ នៅក្រុងភ្នំពេញ ដែលចង់ដឹងពីវិធីដែលមនុស្សរស់នៅ ព្រមទាំងអត្ថន័យនៃជីវិត នឹងវិធីស្វែងរក សុភមង្គល ក្នុងជីវិតរបស់ពួកគេ។ ពីដំបូងកេសរ ធ្លាប់បាន ចូលរួមជាមួយគម្រោងមួយរបស់អង្គការ Care ដែលមានឈ្មោះថា សិទ្ធិ របស់ស្រ្តីកម្មករសំណង់ ដោយធ្វើជាអ្នកប្រមូលទិន្ធ័យ។ ចាប់ពីពេលនោះមកកេសរ មានចំណាប់អារម្មណ៍ កាន់តែខ្លាំងទៅលើ ប្រធានបទនេះ។

លោកនីកូ ម៉ាស្ទ័រហាម (NicoMasterham) ប្រធានអង្គការផ្ទះមេត្តាបានបញ្ជាក់ថា គម្រោងសំណាញ់ប៉ៃតងបានចូលរួម បង្កើតជារបាំ សហសម័យមួយក្រោម កិច្ចសហការជាមួយអង្គការ អម្រិតាសិល្បៈ។ លោកបន្តថា គ្រូបង្ហាត់រាំ អ្នករាំកម្ពុជា ឈ្មោះ យ៉ុនដាវី ដែលបាន សិក្សាទាំងផ្នែករបាំនិងផ្នែករឿងនិទាន។

លោកបន្ថែមទៀតថា ដាវី តែងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរាំរបាំសហសម័យ ហើយធ្លាប់បានចូលរួមសិក្ខាសាលា និងការសម្តែងជាមួយអ្នកបង្ហាត់ របាំជាច្រើន។ ដាវី ក៏ធ្លាប់បានទទួលជំនួយក្នុងការសិក្សា ផ្នែករបាំសហសម័យនិងក្បាច់រាំនៅ សកលវិទ្យាល័យជាតិសិល្បៈ តៃវ៉ាន់និងនៅទីក្រុង Surabaya ផងដែរ៕