(បាត់ដំបង)៖ រថយន្ត១គ្រឿង បើកបរច្រាស់ទិសគ្នា បានបុកម៉ូតូ១គ្រឿង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ពេលដឹកដល់មន្ទីរពេទ្យ នៅយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ នៅចំណុចភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
នគរបាលចរាចរណ៍ស្រុកថ្មគោលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយដោយរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-9094 បានបុកម៉ូតូម៉ាក ស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1T-3748 ដែលបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកថ្មគោល ដោយឡែកជនបើកបរថយន្ដបានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ វត្ថុតាងទាំង២ ត្រូវបាននគរបាលជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមច្បាប់៕