(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងឲ្យដឹងថា កម្លាំងអាវុធហត្ថ បេ្តជ្ញាបង្ក្រាបនិង ប្រឆាំងគ្រឿងញៀនឲ្យខាងតែបាន ចំពោះអ្នកជាប់ពាក់ព័ន្ធ។លោកបន្តឲ្យដឹងថា កម្លាំងអាវុធហត្ថ ទប់ស្កាត់ រាល់មធ្យោបាយផ្សេងៗទាក់ទងនិងការចែកចាយ ជួញដូរចំពោះគ្រឿងញៀន។
ការលើកឡើងរបស់លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើឡើងនៅក្នុងអង្គប្រជុំផ្សព្វផ្សាយ ផែនការការងារកងរាជអាវុធហត្ថ នាព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៦ ដែលមានការចូលរួម ពីប្រធានមន្ទីរ ក្រុង ស្រុក ស្នាក់ការ ព្រមទាំងនាយទាហាន នាយទាហានរងចំណុះទូទាំងខេត្តជាច្រើននាក់ទៀត។
លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ថាបើទោះបីជារយៈពេល០១ឆ្នាំកន្លងមកនេះ នៅតាមមន្ទីរ ក្រុង ស្រុក ស្នាក់ការសន្តិសុខ សម្រេចបានសមិទ្ធិផលលើការងារ បង្កា បង្ក្រាប សង្គ្រោះមានភាពប្រសើរគួរ ឲ្យមោទនភាពដែរ។ ប៉ុន្តែចំពោះបញ្ហាការបង្ក្រាបគ្រឿងញៀនហាក់នៅមានកម្រិតដូច្នេះកម្លាំងអាវុធហត្ថទាំងអស់ ទូទាំងខេត្ត ត្រូវផ្តោតការយកចិត្តទុកដាក់ប្រមូលពត៏មានទាក់ទងនិងបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានដែលខ្លួនគ្រប់គ្រង ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបន្ថែមថា នាយអាវុធហត្ថតាមផែនការរបស់រាជរដ្ឋាភិបាលលេខ០១ផក ស្តីពីយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ថា កម្ពុជារក្សាបានកិត្តិយសល្អ ជាប្រទេសមិនផលិតគ្រឿងញៀន ឬប្រភពនៃគ្រឿងញៀន ប៉ុន្តែនៅមានសកម្មភាពលួចលាក់នាំចូលគ្រឿងញៀនពីក្រៅប្រទេស តាមព្រំដែនច្រករបៀង តាមជើងយន្តហោះ ពីទ្វីបអាហ្វ្រិក និងអាមេរិចខាងត្បូងក្នុងគោលដៅដើម្បីបន្តនាំចេញទៅប្រទេសទី៣ និងមួយចំនួនសម្រាប់ទីផ្សាក្នុងប្រទេសផងដែរ ។
តាំងនាមជាមេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ជូ សារុន សូមឲ្យជំនាញ ជាពិសេសមន្ត្រីនគរបាលយុត្តិធម៌ ត្រូវខិតខំ បង្រ្កាបគ្រឿងញៀននិងចងក្រងសុំណុំរឿងឲ្យស្របតាមច្បាប់របស់គ្រឿងញៀនដើម្បីផ្លាស់ប្តូរប្រទេសដែលញាំញីដោយសារតែគ្រឿងញៀនបន្តទៀតនោះឡើយ ។
គួរបញ្ជាក់ថា បើយោងតាមផែនការលេខ ០១ផក យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០១ ជាគោលការណ៍រួម អង្គភាពពាក់ព័ន្ធបន្តចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធភាព នូវច្បាប់ស្តីពីគ្រឿងញៀន និងបទបញ្ជាលេខ ០១បប ចុះថ្ងៃទី ០១ខែកុម្ភៈ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខិតខំបង្ការ ទប់ស្កាត់មិនឲ្យគ្រឿងញៀនបង្កឥទ្ធិពលញាំញី បំផ្លិចបំផ្លាញសង្គមជាតិកម្ពុជា ជាពិសេសប្រឹងប្រែងសម្រេចការប្តេជ្ញាចិត្តថា កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនិមួយៗជាគ្រួសារស្អាតស្អំគ្មានគ្រឿងញៀន តាមទស្សនៈវិស័យ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៏គ្មានគ្រឿងញៀន»។
ក្រៅពីនោះ លោកជូ សារុន បានជំរុញលើការអនុវត្តវិធាន និងវិធានការរដ្ឋបាលឲ្យម៉ឺងម៉ាត់និងដូចភ្លៀងរលឹម ក្នុងគោលការដៅ ស្រាវជ្រាវរកឲ្យឃើញបណ្តាញ អង្គការចាត់តាំងនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដើម្បីកាត់ផ្តាច់ការចរាចរគ្រឿងញៀនឆ្លងដែន និងបង្ក្រាបដោយម៉ឺងម៉ាត់ដល់ ឬសគល់ប្រកបដោយប្រសិទ្ធិភាព៕