Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរប្រឆាំងគ្រឿងញៀន បំពាក់ឋានន្តរស័ក្តិ ដល់មន្ត្រីនគរបាលជាតិ ចំនួន៧៧រូប

28-12-2016 10:27

(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃពុធ ទី២៨ ខែឆ្នូ ឆ្នាំ២០១៦នេះ មន្ទីរប្រឆាំងគ្រឿងញៀន បានរៀបចំពិធីបំពាក់ឋានន្ដរស័ក្ដិ ដល់មន្ដ្រី នគរបាលជាតិ នៃមន្ទីរប្រឆាំងគ្រឿងញៀនចំនួន៧៧រូប ក្រោមអធិបតីភាព ឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំនាយកដ្ឋានកណ្ដាល នគរបាលយុត្ដិធម៌៕