(ភ្នំពេញ)៖ ថ្នាក់ដឹកនាំស្ថាប័នតុលាការ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ បានរៀបចំពិធីជប់លាងជូនដល់មន្ដ្រីរាជការ ពាក់ព័ន្ធជាច្រើននាក់ ដើម្បីអបអរសាទរការឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មី។
ពិធីជប់លាងនេះត្រូវបានធ្វើឡើងនៅ ភោជនីយដ្ឋាន «ភ្នំពេញ ស្យាម» ដែលមានទីតាំងផ្ទះលេខ១៦៨ ផ្លូវប៉ាស្ទឺរ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។ ក្នុងនោះមានការចូលរួមពី លោក យ៉ែត ចរិយា ព្រះអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ព្រះរាជអាជ្ញារង និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃជប់លាងនេះដែរ ក៏ជាថ្ងៃដែលភោជនីយដ្ឋាន «ភ្នំពេញ ស្យាម» ចាប់ផ្ដើមបើកដំណើរការជាផ្លូវការ ហើយភោជនីយដ្ឋាននេះ ក៏មានទទួលរៀបចំកម្មវិធីផ្សេងៗដូចគ្នា ដែលមានម្ហូបខ្មែរ និងបរទេសផងដែរ ដែលមានរសជាតិពិសេស ព្រមទាំងមានអនាម័យខ្ពស់ តម្លៃសមរម្យ សេវាកម្មល្អ៕
ចំណោះអតិថិជន អាចធ្វើការទំនាក់ទំនងមកកាន់ហាង «ភ្នំពេញ ស្យាម» បាន តាមរយៈលេខទូរស័ព្ទ៖ ០៩២ ៩៥៥ ៣៣៣!