Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារជាតិនៃកម្ពុជា៖ នៅឆ្នាំ២០១៧ អ្នកប្រើប្រាស់កាត ATM អាចដកប្រាក់ ដោយមិនចាំបាច់រើសម៉ាស៉ីន ATM នោះឡើយ

27-12-2016 18:31

(ភ្នំពេញ)៖ នៅឆ្នាំ២០១៧ ខាងមុខនេះ ធនគារជាតិនៃកម្ពុជា នឹងដាក់ឲ្យដំណើរការ ប្រព័ន្ធ Central Shared Switch ដែលប្រព័ន្ធនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ប័ណ្ណឥណពន្ធ (ATM) អាចដកប្រាក់ និងទូទាត់ប្រាក់ នៅម៉ាស៉ីន ATM របស់ធនាគារផ្សេងៗបានដោយសេរី នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា «នៅឆ្នាំ២០១៧ខាងមុខ ធនាគារជាតិនៃកម្ពុជា នឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ Central Shared Switch ដែលនឹងផ្តល់លទ្ធភាពឲ្យអតិថិជនធនាគារអាចប្រើប្រាស់ប័ណ្ណឥណពន្ធ (ATM) ដកប្រាក់ និងទូទាត់តាមទីផ្សារ ទោះជាម៉ាស៉ីននោះមិនមែនជាម៉ាស៉ីន របស់គ្រឹះស្ថានធនាគារខ្លួនក៏ដោយ»។

ការដាក់ដំណើរការនេះ នឹងធ្វើឲ្យអ្នកប្រើប្រាស់ប័ណ្ណឥណពន្ធ មានភាពងាយស្រួល អាចដកប្រាក់ និងទូទាត់ថ្លៃសេវាផ្សេងៗ បានគ្រប់ទីកន្លែង។ ជាមួយគ្នានេះធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការទូទាត់តាមរយៈទូរស័ព្ទ និងទិញទំនិញអនឡាញ នឹងអាចធ្វើឡើងដោយងាយស្រួល មានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានលម្អិតសូមអានរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖