(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំ២០១៧នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
សារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសរសេរថ្វាយព្រះពរយ៉ាងដូច្នេះថា៖ «ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ សូមព្រះបរមរាជរោកាសដ៏ខ្ពង់ខ្ពស់បំផុត សម្តែងថ្វាយនូវ សក្ខីកម្មជាវិជ្ជាមានឧត្តុង្គឧត្តម ប្រកបដោយ គោរពសក្ការៈកោតស្ញប់ស្ញែងជាអតិបរមា ចំពោះ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង ដែលបាននិងកំពុងបន្តព្រះរាជបូជនីយកិច្ច បម្រើឧត្តមប្រយោជន៍ ជាតិ សាសនា និងប្រជានុរាស្រ្តគ្រប់កាលៈទេសៈ ដោយមិនគិតការនឿយហត់ព្រះកាយពល ដើម្បីសេចក្តីសុខ សន្តិភាព ស្ថិរភាព សម្បូរសប្បាយរុងរឿងនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីស្នេហាបំផុតរបស់ព្រះអង្គ»។
ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំ សូមលំឱនកាយឧទ្ទិសបួងសួងដល់វត្ថុសិក្តិសិទ្ធិទាំងអស់ក្នុងលោក ជាអាទិ៍ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ពិសេសបំផុតដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ សូមអភិបាលគ្រងរក្សា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គសេ្តចព្រះប្រកបដោយព្រះពុទ្ធពរទាំង៤ប្រកាសគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំឃ្លៀងឃ្លាតឡើយ។
សារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ៖