(ពោធិ៍សាត់)៖ ក្រុមញៀនល្បែងស៊ីសងបៀរអាប៉ោងប្រមាណ១០នាក់ បានរត់បាត់ស្រមោល ខណៈកម្លាំងនគរបាលស្រុកបាកាន សហការជាមួយកម្លាំងប៉ុស្តិ៍តាលោ ចុះធ្វើការបង្ក្រាប ដកហូតបានសម្ភារមួយចំនួន។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចចំការដំលូងមី ស្ថិតក្នុងភូមិខ្វាវ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក នាង វុធ អធិការនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ក្នុងប្រព្រឹត្តបង្ក្រាបខាងលើនេះ កម្លាំងរបស់លោកមិនបានឃាត់ខ្លួនក្រុមញៀនល្បែងស៊ីសងនោះទេ ពោលគឺនៅពេលកម្លាំងនគរបាលយើងទៅដល់ ក្រុមនោះបានដាក់មេប្រូចបាត់ស្រមោលទៅហើយ។
លោកអធិការបានបន្តថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងជាច្រើនរួមមាន មេអាប៉ោង១គ្រាប់ ចានបាញ់អាប៉ោង១ ផ្តិលគម្រប១ កំរាលហាន់តោ១ និងសម្ភារមួយចំនួនទៀត៕