(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីប្រកាសជ្រើសរើស បុគ្គលិកជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន១១៧នាក់ សម្រាប់បម្រើការងារ ក្នុងពេលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧។
តាមសេចក្ដីប្រកាសបានបញ្ជាក់ថា តួនាទីភារកិច្ចដែល គ.ជ.ប ត្រូវការជ្រើសរើសនោះ រួមមាន៖ ទី១.នាយកដ្ឋានរដ្ឋបាលចំនួន ៣នាក់, ទី២.នាយកដ្ឋានប្រតិបត្តិការចំនួន ១០នាក់, ទី៣.នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោតចំនួន ៤៦នាក់, ទី៤.នាយកដ្ឋានបណ្ដុះបណ្ដាល និងអប់រំបោះឆ្នោតចំនួន ២៧នាក់, ទី៥.នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង សាធារណៈចំនួន ២១នាក់ និងទី៦.នាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្មចំនួន ១០នាក់។
សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីប្រកាសរបស់ គ.ជ.ប ដូចខាងក្រោម៖