(ព្រៃវែង)៖ លោក ស ថេង សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅសប្តាហ៍កន្លងទៅនេះបានចុះផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤០ ជូនដល់សមាជិក សមាជិកាបក្សក្នុងស្រុកកំចាយមារទាំងអស់ ដើម្បីបានជ្រាបពីគោលបំណង និងទិសដៅរបស់បក្សក្នុងឈានទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧។
ពិធីផ្សព្វផ្សាយនេះមានការអញ្ចើញចូលរួមពីសមាជិក សមាជិកាបក្សក្នុងស្រុកកំចាយមាសរុប ៣០០នាក់ ហើយក៏មានការចូលរួមពីគណៈពង្រឹង ការងារជាច្រើនរូបផ្សេងទៀត។
ដើម្បីបានជាមូលដ្ឋានអំពីទិសដៅរួមរបស់គណបក្ស ដែលសន្និបាតបានដាក់ចេញ លោក ស្តើង សុខុម អនុប្រធានទី១ គណៈពង្រឹងការ ងារស្រុកកំចាយមា បានអានឯកសាជំនួយស្មារតីស្តីពីការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ ព្រមទាំងគូសបញ្ជាក់ជូនអង្គប្រជុំបានជ្រាបអំពីគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ឆ្នាំ២០១៧-២០២២ ដែលគណ´អចិន្ត្រៃយគណបក្សបានសម្រេចកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ផងដែរ។
ជាចុងបញ្ចប់លោក ស ថេង អនុប្រធានគណៈពង្រឹងការងារខេត្តព្រៃវែង និងជាប្រធានគណៈពង្រឹងការងារស្រុកកំចាយមារ បានគូសបញ្ជាក់ភាព ជាស្នូលរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការធានាសុខសន្តិភាពជូនប្រជាពលរដ្ឋដឹកនាំកសាង និងអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ។
លោក ស ថេង ក៏បានគូសបញ្ជាក់ផងដែរថា ខេត្តព្រៃវែងទទួលបានការជួយជ្រុំជ្រែងអភិវឌ្ឍន៍យ៉ាងច្រើនពីសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជា។ លោក ស ថេង ស្នើឲ្យសមាជិក សមាជិកា ទទួលយកលទ្ធផលសន្និបាតគណកម្មាការកណ្តាលលើកទី៤០ របស់គណបក្សព្រមទាំងផែនការ និងគោលនយោបាយដែលសន្និបាតបានដាក់ចេញទៅអនុវត្តឲ្យទទួលបានប្រសិទ្ធិភាពខ្ពស់ និងជោគជ័យ ទន្ទឹមនេះស្នើឲ្យគណបក្ស គ្រប់ឃុំរបស់ ស្រុកកំចាយមារ យកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំសន្និបាត ការបោះឆ្នោត ស្ទាបស្ទង់ជ្រើសរើស បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ឲ្យបានល្អដែលជាចំណុចគន្លឹះក្នុងការកំណត់ជោគជ័យនាពេលបោះឆ្នោតខាងមុខ ដោយបេក្ខជនត្រូវមានលក្ខណៈសម្បត្តិសំខាន់ដូចជា មានជំហ៊រនយោបាយច្បាស់លាស់ មានសមត្ថភាពដឹកនាំ មានប្រជាប្រិយភាព មានតំណាងជាស្ត្រី ជាយុវជន តំណាងតាមភូមិជាដើម ជាមួយគ្នានោះ ក៏បានណែនាំឲ្យត្រៀមរៀបចំមិទ្ទិញអបអរសាទរបុណ្យជាតិ ៧មករាខាងមុខឲ្យបានល្អផងដែរ។
សម្រាប់មន្រ្តីបក្ស ដែលកំពុងបម្រើការងាររដ្ឋត្រូវខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋឲ្យបានល្អ ចៀសវាងឲ្យបានទង្វើអសកម្មគ្រប់ប្រភេទ និងត្រូវចុះដល់មូលដ្ឋានជាក់ស្តែងទាំងការងារបក្ស និងការងាររដ្ឋ ព្រមទាំងបានថ្លែងអំណរគុណចំពោះក្រុមការងារ មន្រ្តីបក្សទាំងអស់ដែលបានខិតខំ បំពេញការងារ បានល្អនាពេលកន្លង ដោយតែងតែនាំជ័យជម្នះ ជូនដល់គណបក្សជាបន្តបន្ទាប់៕