សន្ដិសុខក្រុមហ៊ុន «ថៃ ប៊ុនរ៉ុង» តូចចិត្តសង្សារជាកូនអ្នកមានក្បត់ចិត្ត យកកាំភ្លើងបាញ់សម្លាប់ខ្លួន បន្សល់ទុកសំបុត្រ៣សន្លឹក
27-12-2016 11:35
(ភ្នំពេញ)៖ បុរសម្នាក់ ជាសន្ដិសុខនៅក្រុមហ៊ុន «ថៃប៊ុនរ៉ុង» បានយកកាំភ្លើងបាញ់សម្លាប់ ខ្លួនឯងមួយគ្រាប់ ត្រូវចំបំពង់កខាងឆ្វេងធ្លាយ ទៅក្រោយរងរបួសធ្ងន់ ក៏ព្រោះតែតូចចិត្តនឹងសង្សារ ដែលជាកូនអ្នកមានក្បត់ចិត្ត។ ហេតុការណ៍បាញ់សម្លាប់ខ្លួននេះ កើតឡើងនៅព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្នុងមជ្ឈមណ្ឌមពាណិជ្ជកម្ម ផ្សារអូឡាំពិកជាន់ទីបី លើអាងទឹក ក្រុម១៣ ភូមិ០២ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមសម្ដីអ្នកជិតខាងបានឃើញសន្តិសុខ ឈ្មោះ ស្រុង ឈិនឡុង អាយុ២៦ឆ្នាំ យកអាវុធ AK47 បាញ់សម្លាប់ខ្លួនឯងចំនួនមួយគ្រាប់ ត្រូវចំបំពង់កខាងឆ្វេងធ្លាយ ទៅក្រោយរងរបួសធ្ងន់។ ប្រភពខាងលើបានឲ្យដឹងថា «មុនពេលផ្ទុះអាវុធបាញ់ប្រហារខ្លួនឯងនៅលើអគារ ជាន់ទី៣ ផ្សារអូឡាំពិក បុរសសន្តិសុខ បានសរសេរក្រដាស់៣សន្លឹក ដោយបន្សល់ទុកក្រោយពីបាញ់សម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេច បណ្តាលឲ្យ រងរបួសធ្ងន់ត្រូវបានក្រុមហ៊ុន ដឹកបញ្ជូនទៅសង្គ្រោះ ហើយនៅក្នុងក្រដាស់បានសរសេរផ្តាំផ្ញើថា៖ «អានីអូនសំលាញ់ បងទៅហើយ បងគ្មានអីគ្រប់យ៉ាងអោយអូនដូចជាគេទេត្រឹមជាសន្តិសុខ មិនដូចគេកូនថៅកែ ជូនពរអូនអោយមានក្ដីសុខ រស់នៅមាន សុភមង្គលជាមួយគេរហូត….»។
ក្រោយពីកើតហេតុគេមិនទាន់ស្ថានភាពជនរងគ្រោះនៅឡើយតែ ខណៈកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរស្ស៊ី៕