(ភ្នំពេញ)៖ ក្រុមអតីតសិស្សសាលាបឋមសិក្សាចំរើនផល ឆ្នាំ១៩៩២-១៩៩៨ ប្រមាណ៤០នាក់ និងក្រុមហ៊ុនភេសជ្ជៈអាដេ(AD) បានរួមគ្នាបង្កើតកម្មវិធី រួមគ្នាសម្អាតបរិស្ថានសាលា ដែលមានការចូលរួមពីលោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងជិត១ពាន់នាក់។
ក្នុងឱកាសនោះ ក្រុមហ៊ុនភេសជ្ជៈAD និងអតីតសិស្សសិក្សានៅសាលាបឋមសិក្សាចំរើនផល ក៏បានចែកជាសម្ភារៈសិក្សា និងភេសជ្ជៈ អាដេ ដល់សិស្សានុសិស្សផងដែរ ដែលមានសៀវភៅ១៦០០ក្បាល ប៊ិច១៧២០ដើម ក្រដាសA4 ចំនួន១០ដុំ ធុងសម្រាមជ័រចំនួន៩ ធុងសម្រាមដែកចំនួន៥ និងអាវយឺត៤០អាវ ពីក្រុមហ៊ុនប្រេងម៉ាស៊ីន Pure Gold Oil និងភេសជ្ជៈអាដេ ចំនួន៩២០ដប ។
បន្ទាប់ពីសំណេះ និងចែកសម្ភារៈសិក្សា ទាំងក្រុមហ៊ុន អតីតសិស្សនិងសិក្សានុសិស្សបឋមសិក្សាចំរើនផល បានសម្អាតបរិស្ថានសាលាដើម្បីបរិស្ថាន សាលាស្អាត និងលើកស្ទួចសុខមាលភាពដលកុមារដែលសិក្សានៅសាលានេះផ្ទាល់តែម្ដង៕