(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំអង្គសន្និបាត បូកសរុបការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៦ និងលើកទិសដៅការងារ ក្នុងឆ្នាំ២០១៧ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់២៩ ខែធ្នូឆ្នាំ២០១៦ នៅសាលប្រជុំទីស្តីការក្រសួង ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ចំពោះពិធីបិទអង្គសន្និបាតនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង០១៖៣០នាទីរសៀល នៅសាលសន្និសីទចតុមុខ ក្រោមអធីបតីភាពរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕