(ភ្នំពេញ)៖ Chevrolet ពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការនៅតំបន់អាស៊ីអាគ្នេយ៍ថ្ងៃនេះ ជាមួយរថយន្ត Chevrolet Trailblazer 2017 ជារថយន្តប្រភេទ SUV ដ៏ប្រណីតដែលមានកៅអីចំនួនប្រាំពីរ ដែលបានប្រែក្លាយមុខមាត់ថ្មី បាននាំមកនូវការរួមគ្នា កម្រិតខ្ពស់ប្រព័ន្ធតម្រងប្រេង, កំណត់រចនាបទ, ផាសុខភាព និងបច្ចេកវិទ្យា ដើម្បីបំពេញតាមតម្រូវការរបស់អ្នកបើកបរដែលមានសន្ទុះកាន់តែខ្លាំងឡើង។
រចនាផ្នែកខាងក្រៅ និងខាងក្នុង មានលក្ខណៈពិសេស ដូចជា សំណាញ់មុខ, កាង និងចង្កៀង ដែលមកជាមួយនឹងពន្លឺភ្លើង ដែលអាចរត់ចុះឡើងតែមួយគត់ សម្រាប់ម៉ូឌែល Chevrolet Trailblazer 2017 ។ នៅផ្ទៃខាងក្នុង រចនាឡើងថ្មីជាមួយសម្ភារៈបរិកា្ខទន់ល្មើយ ធ្វើឱ្យកាន់តែប្រសើរឡើង នូវអារម្មណ៍សម័យទំនើប កន្លែងអង្គុយ មានកៅអីជួរទីបី ដែលមានលក្ខណៈល្អប្រសើរជាងមុនទាំង សម្រាប់ការគយគន់ទេសភាព ការគ្រប់គ្រងម៉ាស៊ីនត្រជាក់ ដើម្បីធានាផាកសុខភាពអតិបរមា ក្នុងរដូវក្តៅនេះ។
លោក Mike Devereux អគ្គនាយករងផ្នែកលក់ និងទីផ្សារក្រុមហ៊ុនអន្តរជាតិ General Motor បានថ្លែងថា «យើងខំរចនារថយន្ត Chevrolet Trailblazer 2017 នេះឡើងដើម្បីបំពេញតម្រូវការរស់នៅ របស់មនុស្សជំនាន់ថ្មី ជាមួយការវិវឌ្ឍន៍បច្ចេកវិទ្យាដ៏សម្បូរបែប សម្ភារៈប្រណិតៗ ដើម្បីធានាដល់ការបើកបរ ហើយ Chevrolet ព្យាយាមផ្តល់ជូននូវប្រភេទរថយន្ត SUV ដ៏ប្រណិតបំផុត ដើម្បីបំពេញតម្រូវការទាំងការងារ និងការធ្វើដំណើរដើរកំសាន្ត សម្រាប់មនុស្សជំនាន់ថ្មី ហើយភាពខ្លាំងនៃថាមពល និងបច្ចេកវិទ្យាSUVឈានមុខ បានភ្ជាប់មកជាមួយម៉ាស៊ីនម៉ាស៊ូត Duramax 2.8L បួនស៊ីឡាំង ធ្វើឱ្យដំណើរការណ៍ ការបើកបរកាន់តែល្អប្រសើរជាងមុន ចំណេញទាំងសេដ្ឋកិច្ចប្រេង និងធ្វើឱ្យប្រសើរឡើង នៃការបំភាយផ្សែងកម្រិតទាប។
លក្ខណៈពិសេសផ្សេងៗទៀត ក៏សុវត្ថិភាព នៅតែជាចំណុចអាទិភាពលេខមួយ របស់ក្រុមហ៊ុន Chevrolet ភ្ជាប់មកជាមួយម៉ាស៊ីននៃលក្ខណៈពិសេស សុវត្ថិភាពសកម្ម និងអកម្ម ដែលរួមបញ្ចូលទាំងការត្រួតពិនិត្យប្រព័ន្ធទំនាញ (TCS), ប្រព័ន្ធហ្វ្រាំង (ABS) ដែលជាជំនួយការហ្វ្រាំង ពេលកើតមានអាសន្ន(PBA), កម្លាំងហ្វ្រាំងអេឡិចត្រូនិច (EBD), ការត្រួតពិនិត្យនិស្ថេរភាពអេឡិចត្រូ (ESC), ប្រព័ន្ធការពារពេលចុះពីទីខ្ពស់ (HDC), ប្រព័ន្ធប្រឆាំងនឹងការរំកិល, ប្រព័ន្ធការពារនិងការត្រួតពិនិត្យឥទ្ធិពលភាពយាន្តយន្ត។ លើសពីនេះទៅទៀត ការបន្ថែមទៅលើពោងសុវត្ថិភាពខាងមុខ សម្រាប់អ្នកដំណើរ រួមជាមួយនឹងពោងសុវត្ថិភាពសម្រាប់អ្នកបើកបរ។
គុណភាពលំដាប់ថ្នាក់ពិភពលោកនេះ ដែលធ្វើឲ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ ទាំងនៅសហរដ្ឋអាមេរិកនិងបណ្តាប្រទេសជុំវិញសាកលលោក។
ព័ត៌មានលម្អិត ចូលទៅកាន់គេហទំព័រ www.chevroletcambodia.com ឫfacebook: Chevy Cambodia និងតាមរយៈលេខទូរស័ព្ទ៖ +855 95 555 832 /12 523 030 និង+855 23 888 861៕