(ព្រះសីហនុ)៖ បន្ទាប់ពីព្រឹត្តិការណ៍បុណ្យសមុទ្រ ដែលបានប្រារព្ធធ្វើឡើងអស់រយៈពេលបីថ្ងៃបានបញ្ចប់ដោយជោគជ័យ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ គណៈកម្មការរៀបចំបុណ្យសមុទ្រ ក្នុងនោះគេសង្កេតឃើញមានក្រុមហ៊ុនធំៗចំនួនពីរក៏បានចូលរួមឧបត្ថម្ភ ក្នុងពិធីនោះដែរគឺ ក្រុមហ៊ុនស្រាបៀរកម្ពុជា និងក្រុមហ៊ុនឆ្នោតកីឡាជាតិ ។
បើតាមលើកឡើងរបស់លោកឧកញ្ញា ឈិន យ៉ុងសៀង អគ្គនាយកក្រុមហ៊ុនឆ្នោតកីឡាជាតិ បានឲ្យដឹងថា៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ព្រះរាជាណាចក្រកម្ពុជាមានការរីកចំរើនយ៉ាងឆាប់រហ័សនៃវិស័យកីឡា។ ជាក់ស្តែងកញ្ញា ស៊ន សៀវម៉ី ព្រមទាំង លោកស្រី កែ ឡេង បានចូលរួមជាចំនួនធំមួយ នៃអត្តពលិកដើម្បីសម្រេចបាននូវលទ្ធផលដ៏ល្អនៅក្នុងការប្រកួតកីឡា អន្ដរជាតិ។
លោកឧកញ្ញា ឈិន យ៉ុងសៀង ក៏បានឲ្យដឹងផងដែរថា ប្រទេសកម្ពុជាបានទទួលសិទ្ធិដើម្បីធ្វើជាម្ចាស់ផ្ទះកីឡា SEA Games នៅឆ្នាំ២០២៣ខាងមុខនេះ។ ដូច្នេះក្នុងបរិបទនេះក្រុមហ៊ុនឆ្នោតកីឡាជាតិ ក៏ត្រូវបានអនុម័តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើតឡើងជាផ្លូវការនៅខែកក្កដា ឆ្នាំ២០១៥ និងត្រូវបានចេញផ្សាយជាសាធារណៈ។ ក្នុងនោះលោកលោកឧកញ្ញា ឈិន យ៉ុងសៀង បានបញ្ជាក់ថា ក្រុមហ៊ុនឆ្នោតកីឡាជាតិធ្វើឡើងសម្រាប់គោលបំណង «លើកកម្ពស់កាយសម្បទាផ្នែករាងកាយ របស់ប្រជាជន លើកកំពស់សុខុមាលភាពសាធារណៈ និងការអភិវឌ្ឍកីឡាជាតិ តស៊ូដើម្បីកីឡាជាតិកម្ពុជានៅក្នុងតំបន់ អាស៊ីអាគ្នេយ៍»។ ហើយរាល់មូលនិធិសុខុមាលភាពសាធារណៈទាំងអស់ នឹងត្រូវបានប្រើ ដើម្បីធ្វើការអភិវឌ្ឍសុខុមាលភាពសង្គម ជំនួយ សន្តិសុខ និងធុរកិច្ច មួយចំនួនទៀត។ យើងនឹងធ្វើការបណ្តុះបណ្តាអត្តពលិកឆ្នើមៗ និងគ្រូបង្វឹកមួយចំនួនធំរបស់ប្រទេស កម្ពុជាដើម្បីជំនួបនៅតំបន់អាស៊ីអាគ្នេយ៍នា ឆ្នាំ២០២៣ខាងមុខនេះឲ្យកាន់តែមានការល្អប្រសើរជាងមុន។
លោកឧកញ្ញា ឈិន យ៉ុងសៀង ក៏បានបន្ថែមថា ការថែរក្សាភាពឈានមុខគេ ចាប់តាំងពីការបង្កើតឆ្នោតកីឡាជាតិមកពួកយើង បានទទួលការគាំទ្រ និងការយកចិត្តទុកដាក់ពីពីក្រសួងទេសចរណ៍ នៃប្រទេសកម្ពុជា ក្រសួងអប់រំយុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការអូឡាំពិក សម្ដេចរាជបុត្រីព្រះរាម នរោត្ដម បុប្ផាទេវី, លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ទន្ទឹមនឹងនេះ ដែរមុខជំនួញរបស់ក្រុមហ៊ុនបានសម្រេចនូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៅពាក់កណ្តាលឆ្នាំ២០១៦ ដោយបានពង្រីកសាខានៅខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តបាត់ដំបង, ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។ ដោយហេតុនេះសន្ទុះនៃការរីកចំរើនដ៏លឿនរបស់ក្រុមហ៊ុនបានបង្កើន មូលនិធិនៃកីឡាជាតិរបស់ប្រទេសកម្ពុជាផងដែរ។
ស្របពេលនេះដែរក្រសួងមហាផ្ទៃ បានបង្ក្រាបលើការលេងល្បែងស៊ីសងខុសច្បាប់ ដោយពង្រឹងការអនុវត្តច្បាប់ នៃប្រភេទហ្គេមដែលស្របច្បាប់។ សុខុមាលភាព សាធារណៈរបស់ឆ្នោតកីឡាជាតិ ត្រូវបានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលក្នុងតំបន់ និងថ្នាក់ដឹកនាំដែលជាប់ពាក់ព័ន្ធផងដែរ។ ក្នុងនោះលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប, លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ, លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង, លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានគាំទ្រយ៉ាងខ្លាំងចំពោះការអភិវឌ្ឍ នៃការពង្រីកសាខារបស់ក្រុមហ៊ុនឆ្នោតជាតិក្នុងតំបន់។ លោកឧកញ្ញា ឈិន យ៉ុងសៀង បន្ថែមថា សុខុមាលភាពសាធារណៈ ការចេញផ្សាយឆ្នោត «ទទួលពីប្រជាជន, ផ្តល់ជូនប្រជាជន» យើងបានកំពុងពង្រីកអាជីវកម្មដើម្បីបង្កើន មូលនិធិជាសាធារណៈក្នុងវិស័យកីឡានេះ, ព្រមទាំងប្រឹងប្រែងអស់ពីសមត្ថភាពក្នុង សហគមន៍ផងដែរ។
យើងគាំទ្រយ៉ាងខ្លាំងដល់កម្មវិធីកាយសម្បទាថ្នាក់ជាតិ, កីឡានិងការសាងសង់ពហុកីឡាដ្ឋាន, ឃោសនា និងលើកតម្កើងស្មារតីកីឡា។ ក្នុងឆ្នាំនេះយើងបានរួមចំណែក អភិវឌ្ឍវិស័យកីឡាដល់សាលារៀនមួយចំនួន, ឧបត្ថម្ភថវិកាដល់អត្តពលិកជាតិក្នុងការប្រកួតកីឡាអូឡាំពិក, ឧបត្ថម្ភការប្រកួតកីឡាជាតិលើកដំបូង, ការគាំទ្រជា លក្ខណៈបុគ្គលក្នុងគម្រោង នៃការប្រកួតបោះប៊ូលវ័យចំណាស់។ លើសពីនេះទៀត យើងបានរួមចំណែកឧបត្ថម្ភដល់វិស័យអប់រំ, បរិច្ចាគកំលាំងដល់ សហគមន៍ព្រះពុទ្ធសាសនា ព្រមទាំងទិញអង្ករផ្តល់ជូន ប្រជាជនក្រីក្រផងដែរ។ ប្រទេសចិនមានសុភាសិតមួយថា៖ «ផឹកទឹក កុំភ្លេចប្រភព» យើងតែងតែចងចាំ ក្នុងចិត្តជានិច្ចដល់ ការលើកកម្ពស់កីឡាជាតិ និងបេសកកម្មសុខុមាលភាពសាធារណៈជន,យើងជឿជាក់ថាប្រជាជននិងអង្គការចូលរួម និងគាំទ្រ កាន់តែច្រើនលើ វិស័យកីឡានៃព្រះរាជាណាចក្រកម្ពុជា នឹងអភិវឌ្ឍបន្ថែមទៀតដោយចេញពីតំបន់អាស៊ីឆ្ពោះទៅកាន់សកលលោក៕