(ភ្នំពេញ)៖ ក្រោយលោក ឡៅ ស៊ុនប៉ា ចេញមុខបំភ្លឺពាក់ព័ន្ធជំលោះក្នុងរឿងទិញ លក់អាជ្ញាប័ណ្ណខ្សាច់ជាមួយលោក យិន សុវណ្ណី ដោយអះអាងថាលោកបានប្រគល់ អាជ្ញាប័ណ្ណខ្សាច់អោយទៅលោក យិន សុវណ្ណី រួចរាល់ហើយតាមរយៈលោកមេធាវី កែវ យ៉ា ដោយមានលិខិតទទួលឯកសារចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០០៩រួចមក លោក យិន សុវណ្ណី បានចេញមុខប្រតិកម្មភ្លាមៗថាបើលោក ឡៅ ស៊ុនប៉ា មានឯកសារប្រគល់ ទទួល អាជ្ញាប័ណ្ណពិតប្រាកដ សូមយកមកបង្ហាញមក ព្រោះលិខិតប្រគល់ឯកសារ ទៅអោយលោកមេធាវី កែវ យ៉ា ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០០៩ ដែលលោកអះអាងនោះគឺគ្រាន់តែប្រគល់លិខិតផ្សេងៗ និងលិខិតថតចំលងប៉ុណ្ណោះ មិនបានប្រគល់ អាជ្ញាប័ណ្ណរ៉ែខ្សាច់ដែលជាឯកសារច្បាប់ដើមនោះឡើយ។
លោក យិន សុវណ្ណី បានអះអាងថាអាជ្ញាប័ណ្ណខ្សាច់ដែលត្រូវផ្ទេរពីម្ចាស់មួយទៅម្ចាស់មួយគឺត្រូវរត់ឯកសារទៅក្រសួងពាណិជ្ជកម្ម CDC ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ក្រសួងបរិស្ថាន និងក្រសួងធនធានទឹក និងឧតុនិយម ទើបទទួលបានសិទ្ធិយកទៅប្រកបអាជីវកម្មបាន តែនេះលោក ឡៅ ស៊ុនប៉ា ទើបរត់ឯកសារបានតែ ក្រសួងពាណិជ្ជកម្ម និងCDC យកលុយពីលោកអស់ជាង២០មុឺនដុល្លារ ហើយលោកតម្កល់សែក២សន្លឹកមានទឹកប្រាក់៦មុឺនដុល្លារអោយទៀត តែឯកសាររត់មិនទាន់ បានផង រាជរដ្ឋាភិបាលក៏បិទការនាំខ្សាច់ទៅក្រៅប្រទេសធ្វើអោយលោកគិតថាការធ្វើអាជីវកម្មខ្សាច់ត្រូវបានផ្អាក ស្របនឹងអាជ្ញាប័ណ្ណមិនទាន់ទទួលបានផង លោកក៏ សំរេចទៅដកលុយពីលេខកុងធនាគារដែលតម្កល់សែកពីសន្លឹកនៅលោក ឡៅ ស៊ុនប៉ា វិញ ព្រោះតែខ្លាចបាត់បង់លុយនេះថែមទៀត ក៏ត្រូវបានលោក ឡៅ ស៊ុនប៉ា ប្ដឹង ពីបទចេញសែកស្អុយ (អត់សាច់ប្រាក់) តែម្ដងទៅ៕
ខាងក្រោមនេះជាលិខិតទទួលឯកសាររបស់មេធាវីពីលោក ឡៅ ស៊ុនប៉ា គ្មានចំណុចណាដែលបញ្ជាក់ថាលោក ឡៅ ស៊ុនប៉ា ប្រគល់អាជ្ញាប័ណ្ណច្បាប់ដើមនោះឡើយ៖