(ភ្នំពេញ)៖ ក្រុមក្មេងខ្មែរ ជាក្រុមចម្រៀងដែលមានភាពជោគជ័យលើ original song ហើយពួកគេក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីស្រទាប់យុវវ័យផងដែរ ក្រៅពីការនិពន្ធចម្រៀងដែលទាមទារ ការប្រើប្រាស់ខួរក្បាលច្រើន ក្មេងខ្មែរក៏ជាយុវវ័យ ដែលមានភាពវ័យឆ្លាត និងស្វាហាប់។
ដោយឡែក ទឹកដោះគោឆៅ ម៉េកណូលា គីងកុ ភ្លឹស គឺជាម៉ាកដែលមានភាពល្បីល្បាញនៅប្រទេសថៃ ហើយបច្ចុប្បន្ននេះ ក៏បានចរាចរណ៍ នៅតាមទីផ្សារកម្ពុជា គួរឲ្យកត់សម្គាល់បំផុត។ ទឹកដោះគោ ម៉េកណូលា គីងកុ ភ្លឹស ផ្សំឡើងដោយស្លឹកគីងកុ និងវីតាមីន B12 ដែលមានមុខងារ ជួយបំប៉នខួរក្បាល និងជំនួយដល់ការចងចាំបានល្អ។
ដោយសារតែភាពវ័យឆ្លាតរបស់ពួកគាត់នេះហើយ ដែលធ្វើឲ្យទឹកដោះគោឆៅ ម៉េកណូលា គីងកុ ភ្លឹស សម្រេចជ្រើសរើសពួកគាត់ជាអ្នកតំណាងផលិតផលជា ផ្លូវការប្រចាំនៅកម្ពុជា។
សេចក្តីប្រកាសនេះ ធ្វើឡើងព្រមគ្នាអមដោយការសម្ពោធ ស្ពតពាណិជ្ជកម្មដ៏ថ្មីបំផុតរបស់ផលិតផល ទឹកដោះគោឆៅ ម៉េកណូលា គីងកុ ភ្លឹស ដែលមានលក្ខណៈពិសេសរួមគ្នាជាមួយ និងក្រុមក្មេងខ្មែរ ក៏ដូចជាគុណប្រយោជន៍របស់ផលិតផលផ្ទាល់។ ស្ពតពាណិជ្ជកម្មនេះ មិនត្រឹមតែបង្ហាញ ពីទេពកោសល្យរបស់ពួកគេនោះទេ ក៏បានបង្ហាញឲ្យឃើញនូវប្រាជ្ញាឆ្លាតវៃ និងការគិតឃើញរហ័សរបស់ពួកគេ នៅពេលជួបប្រទះបញ្ហាផងដែរ។
ក្រៅពីស្ពតពាណិជ្ជកម្មនេះ ក្រុមក្មេងខ្មែរ ក៏បានចូលរួមកម្មវិធីផ្សេងៗទៀត ដែលបានរៀបចំ ដើម្បីបង្ហាញពីការរួមបញ្ចូលគ្នាដ៏ស័ក្តិសមឥតខ្ចោះ រវាងក្រុម ក្មេងខ្មែរ និងទឹកដោះគោឆៅ ម៉េកណូលា គីងកុ ភ្លឹស។
សូមចុចលើនេះ ដើម្បីទស្សនាស្តតវីដេអូពាណិជ្ជកម្ម៖ https://www.facebook.com/Magnolia.Ginkgo.Cambodia/
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ៖ 099 211 311៕