(ភ្នំពេញ)៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញរបាយការណ៍មួយ ស្តីពីសភាពការកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៦ ដោយរបាយការណ៍នោះ បានលើកឡើងពីការនាំចេញផលនេសាទ ទៅកាន់បរទេសនៅរយៈ១១ ខែឆ្នាំ២០១៦​ថា បាននាំចេញចំនួនជាង១ម៉ឺនតោន ខណៈចំណូលដែលបានពីវិស័យជលផល មានជាង២ពាន់លានរៀល។

របាយការណ៍របស់ក្រសួងកសិកម្ម ដែលទើបចេញផ្សាយនៅពេលថ្មីៗនេះ បានបញ្ជាក់ថា ការនាំចេញការនេសាទស្រស់ អនុវត្តន៍មាន៨០០តោន នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ សរុបរយៈពេល១១ខែនាំចេញបាន៨២០០តោន ខណៈការនាំចេញផលនេសាទកែច្នៃ នៅខែវិច្ឆិកា មានចំនួន៥០០តោន ហើយបូកសរុបរយៈពេល១១ខែ ឆ្នាំ២០១៦ នាំចេញបាន៤៦០០តោន។

របាយការណ៍ដដែលបានឲ្យដឹងថា បើក្រឡែកទៅមើលការប្រមូលចំណូលរបស់វិស័យជលផល សម្រាប់ខែវិច្ឆិកាឆ្នាំ២០១៦ មានចំនួន ២២១,១២៨,២៩៩រៀល ហើយបើសរុបរយៈពេល១១ខែ មានចំនួន ២,០១​១,​០៦០,៩៧៩រៀល៕


សូមអានរបាយការណ៍របស់ក្រសួងកសិកម្មទាំងស្រុង៖