(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ហ៉ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីរាជការក្រោមឱវាទ ប្រារព្ធពិធីអបអរសាទរបុណ្យខួប៦ឆ្នាំ នៃការបង្កើតសមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំ នាសាលសន្និសីទចតុមុខ។
លោក សេង សុមុន្នី អ្នកនាំពាក្យធម្មការ បានឲ្យដឹងថា ពិធីអបអរសាទរដ៏អធឹមអធ័មនេះ ត្រូវបានប្រារព្ធឡើងក្រោមព្រះអធិបតីភាព សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃគណៈមហានិកាយអគ្គនាយក ដែលមានការចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយករង និងមន្រ្តីរាជការនៃក្រសួង ជាច្រើននាក់ទៀត។
លោក សេង សុមុន្នី បានបន្តថា លោកទេសរដ្ឋមន្រ្តី ហ៉ឹម ឆែម បានថ្លែងនូវការជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការក្រោមឱវាទ ត្រូវខិតខំបន្តការងារបម្រើប្រទេសជាតិ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ពិសេសក្នុងវិស័យសាសនានេះតែម្ដង៕