Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលារាជធានីហាមរថយន្តបាញ់បេតុង ធ្វើចរាចរ ឬធ្វើការនៅក្នុងក្រុង អំឡុងម៉ោង៦-៩ព្រឹក និងពីម៉ោង៤​-៨ល្ងាច

25-12-2016 19:16

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយហាមមិនរថយន្តលាយបេតុង ធ្វើចរាចរ ឬបញ្ឈរនៅក្នុងការដ្ឋាននានា នៅរាជធានីភ្នំពេញ នៅចន្លោះម៉ោង៦៖០០-៩៖០០ព្រឹក ឬម៉ោង៤៖០០រសៀល ដល់៨៖០០យប់នោះទេ។

ការដាក់ចេញវិធានការហាមឃាត់រថយន្តលាយបេតុង ចូលក្រុងនៅអំឡុងម៉ោងនេះ គឺជាការបញ្ជៀសនូវការកកស្ទះចរាចរ នៅក្នុងរាជធានីភ្នំពេញ។

សាលារាជធានីក៏បានអំពាវនាវឱ្យក្រុមហ៊ុន ពាក់ព័ន្ធនឹងរថយន្តបាញ់បេតុងទាំងអស់ចូលរួមសហការ និងអនុវត្តតាមសេចក្តីប្រកាសនេះ។

ខាងក្រោមនេះជាលិខិតរបស់សាលារាជធានីភ្នំពេញ៖