(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្អែកនេះ រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តទៅលើសេចក្តីព្រាងវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក។
កិច្ចប្រជុំនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងតំណាងរាស្រ្តរបស់គណបក្សទាំងពីរផងដែរ។
សូមបញ្ជាក់ថា សេចក្តីព្រាងវិសោធនកម្ម ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានរៀបចំឡើងដោយរាជរដ្ឋាភិបាល បន្ទាប់ពីដាក់ឱ្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី តាំងពីដើមឆ្នាំ២០១៦ មានប្រតិកម្មយ៉ាងខ្លាំងពីប្រជាពលរដ្ឋ៕