(ព្រះសីហនុ)៖ នៅវេលាម៉ោងប្រមាណ៥ល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពបើកសម្ពោធជាផ្លូវការពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ។
ដោយនៅខណៈពេលនេះ សម្តេចទាំងពីរបាននឹងកំពុងដើរទស្សនាតូបស្តង់តាំងពិពណ៌នៅក្នុងកម្មវិធីបុណ្យសមុទ្រនេះ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា តាមការប៉ាន់ស្មាន មានប្រជាពលរដ្ឋជាង១០ម៉ឺននាក់ បានអញ្ជើញចូលរួមទស្សនា ពិធីបុណ្យសមុទ្រថ្ងៃទី១ នៅខេត្តព្រះសីហនុ ប៉ុន្តែនៅថ្ងៃនេះនឹងមានកាន់ច្រើនឡើងពីព្រោះជាថ្ងៃបើកជាផ្លូវការ។