(មណ្ឌលគិរី)៖ មន្រ្តីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីម្នាក់គឺលោក វុធ សារ៉ុម បានសម្តែងនូវការមិនពេញចិត្ត និងសូមធ្វើការបដិសេធ និងច្រានចោលចំពោះ ការចុះផ្សាយព័ត៌មានមិនពិត កាលពីពេលថ្មីៗកន្លងទៅនេះថា មន្រ្តីខាងលើបានដើរយកលុយពីបណ្តាសិប្បកម្មកែច្នៃឈើជាច្រើនកន្លែង និងដើរយកលុយពី រថយន្តតាក់ស៊ីដឹកជញ្ជូនគ្រឿងសង្ហារឹមដោយការចុះផ្សាយតាមរយៈសារព័ត៌មានមួយចំនួននោះថា លោកបានយកឈ្មោះថ្នាក់ដឹកនាំក្រសួងបរិស្ថាន មកធ្វើការគំរាមដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទៀតផង។
លោក វុធ សារ៉ុម មន្រ្តីមន្ទីរបិស្ថានខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ លោកបានប្រាប់ឲ្យដឹងថា រូបលោកផ្ទាល់គឺក្រសួងបរិស្ថាន ទើបតែតម្រូវឲ្យមកបំរើការងារជាមន្រ្តីបរិស្ថានខេត្តមណ្ឌលគិរីថ្មីៗ នេះស្រាប់តែមានលេចលឺព័ត៌មួយចំនួនថា រូបលោកបានដើរប្រព្រឹតជំរិតទារលុយ តាមសឹប្បកម្មកែច្នៃឈើនិងជំរិតទាយកលុយពីរថយន្តដឹកជញ្ជូនគ្រឿងសង្ហារឹមផងដែរ។ ពាក់ពន្ធការចុះផ្សាយរឿងរ៉ាវរបស់លោកបើវាជារឿងពិត គឺរូបលោកហ៊ានទួទួលខុសត្រូវចំពោះច្បាប់គឺលោកមិនគេចវេសឡើយ។
លោក វុធ សារ៉ុម បានបន្តទៀតថា ការចុះផ្សាយដែលគ្មានការពិតបែបនេះរូបលោក សូមធ្វើការច្រានចោលទាំងស្រុងហើយរូបលោកស្នើឲ្យលោកនិពន្ធនាយក របស់គេហទំព័រដែលបានចុះផ្សាយព័ត៌មាននេះ សូមធ្វើការជួយកែសម្រួលព័ត៌មាននេះឡើងវិញផង៕
http://image.freshnewsasia.com/2016/fn-2016-12-24-15-19-25-0.png