(ភ្នំពេញ)៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ក្រសួងមហាផ្ទៃកំពុងស៊ើបចំពោះ Facebook ដែលបានកាត់តរូបភាពបង្ហោះ ប្រមាថដល់ព្រះមហាក្សត្រខ្មែរ។
លោក ខៀវ សុភ័គ បានអះអាងថា «ករណីជាការពិត! វាស្ថិតនៅក្រោមការស៊ើបអង្កេតរបស់់នាយកដ្ឋានព័ត៌មានវិទ្យារបស់ពួកយើង»។
កាលពីពេលថ្មីៗនេះមាន Facebook មួយត្រូវបានគេឃើញថា បានបង្ហោះរូបភាពអាសអាភាសដោយប្រមាថដល់ព្រះមហាក្សត្រខ្មែរ។ គណនី Facebook នោះក៏ទទួលបានការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាផងដែរ៕