(ភ្នំពេញ)៖ យ៉ាងហោចណាស់ មនុស្ស៤នាក់បានស្លាប់ ខណៈមនុស្ស២៦នាក់រងរបួសធ្ងន់ និង៣៥នាក់របួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍១០លើក នៅទូទាំងប្រទេសកម្ពុជា ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។
គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើក បានបង្កឲ្យខូតខាតម៉ូតូ១៦គ្រឿង រថយន្ត៣គ្រឿង ហើយមូលហេតុដែលបង្កឲ្យគ្រោះថ្នាក់រួមមាន បើកបរក្នុងល្បឿនលឿន មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ និងងងុយដេក។
សូមជម្រាបថា រយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់២៣ ខែធ្នូ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើង២៧៥លើ ក ស្លាប់១០៨នាក់ និងរបួសធ្ងន់២៧៧នាក់ និងរបួសស្រាល២២៦នាក់៕