(ភ្នំពេញ)៖ អភិបាលរងខណ្ឌឫស្សីកែវ ២រូប លោក ស៊ូ សោ គន្ធ និងលោក ប្រាជ្ញ សីហា ក្រោយទទួលបានផែនការដឹកនាំពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នាថ្ងៃទី២ ៣ ខែធ្នូ ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំមួយភ្លាមៗ ស្ថិតក្នុ ងអាគារA នៃសាលាខណ្ឌឫស្សីកែវ ដើម្បីពិភាក្សារកដំណោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋជាង៥០នាក់ តំណាងឲ្យជាច្រើនគ្រួសារ មកពីសហគមន៍ផ្លូវរថភ្លើងដែលទទួលរងនូវផលប៉ះពាល់លើចិញ្ចើមផ្លូវ បានទទូចសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ ដោះស្រាយ ជាគោលនយោបាយឲ្យបានមុន សាលារាជធានីភ្មំពេញបន្តអភិវឌ្ឃន៍ហេថារចនាសម្ព័នក្នុងមូលដ្ឋានដោយ ស្ថាបនាកែប្រែផ្លូ វរថភ្លើង១ខ្សែឲ្យទៅជាផ្លូវបេតុងក្នុងពេលឆាប់ៗនេះ ដើម្បីឆ្លើយតបឲ្យទាន់សភាពការជូនប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរ ។
ពាក់ព័ន្ធកិច្ចពិភាក្សាររកដំណោះស្រាយរវាងអាជ្ញាធរខណ្ឌឫស្សីកែវ និងតំណាងប្រជាពលរដ្ឋមកពីសហគមន៍ផ្លូវរថភ្លើងដែលទទួលរងផលប៉ះពាល់លើចិញ្ចើមផ្លូវក្នុងការស្ថាបនាផ្លូវនេះដែរ បានធ្វើឡើង បន្ទាប់ពីអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦កន្លង បានដឹកនាំប្រតិភូចូលរួមបើកការដ្ឋានស្ថាបនាកែប្រែផ្លូវរថភ្លើងទៅជាផ្លូវបេតុង១ខ្សែដែលមានប្រវែងដល់ទៅជាង៤គីឡូម៉ែត្រទាំងទៅទាំងមកចាប់ពីផ្លូវលេខ៧០ក្នុងសង្កាត់ទួលសង្កែ រហូតមកទល់ផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ និងមានទទឹង១៦ម៉ែត្រកន្លះ ដោយទុកអា ក់កណ្ដាលទ្រូងផ្លូវចំនួន២ម៉ែត្រកន្លះសម្រាប់ដាំបង្គោលភ្លើងបំភ្លឺផ្លូវផងដែរ ដើម្បីកែលម្អសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ។
ដោយឡែក លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ បានថ្លែងថា រាល់ចម្ងល់ឫបញ្ហាទាំងឡាយដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងនាពេលនេះ លោកនិងសម្រេចលើកយកទៅពិគ្រោះប្ដូរយោបល់ក្នុងកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញនៅពេលខាងមុខ ដោយមិនបង្អង់យូរទេ លោកនិងដឹ កនាំកម្លាំងគណៈបញ្ជាការឯកភាពចុះត្រួតពិនិត្យជាក់ស្ដែងដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋផ្ទាល់តែម្ដង ដើម្បីផ្ទៀងផ្ទាត់ រកឲ្យឃើញថា ចំនួនពលរដ្ឋ ដែលទទួលរងនូវផលប៉ះពាល់ ដល់ការអភិវឌ្ឍន៍ក្នុងការស្ថាបនាផ្លូវ១ខ្សែនេះ មានចំនួនប៉ុន្មាន ? និងតាមគ្រួសារ ដែលមិនទទួលរងនូវផលប៉ះពាល់មានចំនួនប៉ុម្មាន ? តាមជាក់ស្ដែង ដើម្បីរិះរកដំណោះស្រាយជូន ដោយតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវជួយសហការធ្វើយ៉ាង ណាជៀសវាងឲ្យបាននូវការបំប៉ោងព័ត៌មានបំផុសបំផុលពីជនឆ្លៀតឱកាសមួយចំនួនដែលមិនមានមូលដ្ឋានច្បាស់លាស់មានបំណងបង្កើតឲ្យមានចលាចលដល់សង្គមជាតិធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់សាលារាជធានីភ្នំពេញក៍ដូចជាសាលាខណ្ឌឫស្សីកែវ ជាពិសេស ការអភិវឌ្ឍន៍របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ។
ជាមួយគ្នានោះ អភិបាលរងខណ្ឌឫស្សីកែវ លោក ប្រាជ្ញ សី ហា ក៏បានថ្លែងផងដែរថា តាមគោលការរបស់សាលារាជធានីភ្នំពេញក៍ដូចជាសាលាខណ្ឌឫស្សីកែវ បាននិងកំពុងបន្តរិះ រកប្រើគ្រប់វិធីសាស្ត្រ ធ្វើយ៉ាងណាត្រូវតែដោះស្រាយ គោល នយោបាយប្ដូរផ្លាស់ជូនបងប្អូនប្រជាពលរដ្ឋអាចអភិវឌ្ឍន៍នៅនិងកន្លែងក៍អាចថាបាន ប្រសិនបើការវិភាគទៅលើទំហ៊ំដី និងចំនួន ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពិតប្រាកដ មានតម្លាភាពនិងគ្នា។
លោកបន្តថា ប្រសិនបើការវិភាគរវាងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពិតប្រាកដជាក់ស្ដែងទៅនិងទំហ៊ំដី មិនមានទុតេយ្យភាពនិងគ្នាទេនោះ ក៍នៅតែមានដំណោះស្រាយផ្សេងៗទៀតជាច្រើនផងដែរ ដើម្បីដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ទោះបីយ៉ាងណា នៅក្នុងកិច្ចពិភាក្សានាព្រឹកនេះ រវាងអាជ្ញាធរ ខណ្ឌឫស្សីកែវ ជាមួយតំណាងប្រជាពលរដ្ឋមកពីសហគមន៍ផ្លូវរថភ្លើងដែលទទួលរងនូវផលប៉ះពាល់ បានប្រកបទៅដោយភាពទទួលខុសត្រូវខ្ពស់ ព្រោះតំណាងប្រជាពលរដ្ឋមកពីសហគមន៍ផ្លូវរថភ្លើងទាំងអស់ បានឯកភាពទុកទាំងពេលវេលា និងយល់ព្រមទទួលយកនូវការពន្យល់ដឹកនាំដ៍ត្រឹមត្រូវពីសំណាក់អាជ្ញាធរខណ្ឌឫស្សីកែវ ៕