(កំពង់ស្ពឺ)៖ លោក នរ រតនៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងារចុះជួយឃុំវល្ល័ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ របស់គណបក្សប្រជាជន រួមនិងលោកមេឃុំវល្ល័ស នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ បាននាំយកនូវទេយ្យទានរួមថវិកាមួយចំនួនទៅចូលរួមរំលែកទុក្ខគ្រួសារសពលោកប្រធានភូមិតាគាំ ឃុំវល្ល័ស បានទទួលមរណភាព នៅថ្ងៃម្សិលមិញ។
លោកប្រធានក្រុមការងារ បានថ្លែងថា ក្នុងនាមលោកជាក្រុមការងារចុះជួយឃុំវល្ល័ស ដោយផ្ទាល់មានការសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពរបស់លោក ពីព្រោះលោកមេភូមិតាគាំ បានធ្វើការបំរើរាស្ត្រ បំរើផលប្រយោជន៍ជាតិយ៉ាងច្រើនកន្លងមក។
មិនតែប៉ុណ្ណោះលោកភូមិគឺជាអ្នកមើលដោយផ្ទាល់ចំពោះសុខទុក្ខរបស់បងប្អូនអ្នកភូមិ ដែលជានិច្ចជាកាលបានសហការគ្រប់ភាគី និងសម្រួលដល់ការងារនានាថ្នាក់មូលដ្ឋានជូនពលរដ្ឋផងដែរ ៕