Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលអន្តោប្រវេសន៍ បន្តចុះចាប់ខ្លួនជនជាតិវៀតណាម​៩នាក់ ពីបទរស់នៅនិងធ្វើការ​ខុសច្បាប់ នៅខណ្ឌទួលគោក (Video inside)

23-12-2016 17:58

(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហកាជាមួយស្នងការ​ដ្ឋាននគរបាល​រាជធានី​ភ្នំពេញ  ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យ និងឃាត់ខ្លួន​ជនជាតិវៀតណាមចំនួន៩នាក់ ក្នុងនោះ ប្រុសម្នាក់ ពីបទរស់នៅ និងធ្វើការខុសច្បាប់។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានបានបញ្ជាក់ថា ប្រតិបត្តិការនេះ បានធ្វើឡើងនៅហាងកាហ្វេ ស្ថិតនៅម្តុំគល់ស្ពានស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា «យើងរកឃើញមានជនបរទេសចំនួន៩នាក់ ប្រុសម្នាក់ ជាជនជាតិវៀតណាម បានលួចស្នាក់នៅ និងប្រកបរបរខុសច្បាប់ គ្មានលិខិតឆ្លងដែន និងមានឯកសារមិនត្រឹមត្រូវ»

បើតាមលោកឧត្តមសេនីយ៍ បន្ទាប់ពីចាប់ខ្លួន ជនជាតិវៀតណាមខាងលើនេះ ត្រូវបាននាំយកទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងអនុវត្តតាមនី​តិវិធីច្បាប់៕