Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជីវករខេត្តប៉ៃលិន ទទួលការអប់រំ​ចំណេះដឹង​ពី​មន្ត្រីកាំកុងត្រូល លើបញ្ហា​មុខទំនិញ​គ្មានគុណភាព និង បង្កបញ្ហា​ដល់​សុខភាព

22-12-2016 19:21

(ប៉ៃលិន)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្ត្រី ពាណិជ្ជកម្មខេត្ត ជាច្រើនរូប ចុះតាមមូលដ្ឋាន និងតាមទីផ្សារជុំវិញខេត្តប៉ៃលិន ដើម្បីអប់រំប្រជាពលរដ្ឋផលប៉ះពាល់ នៃការប្រើប្រាស់ទំនិញខូចគុណ និងផ្តល់ចំណេះដឹង មួយចំនួនក្នុងការពិនិត្យមើលទំនិញខូចគុណភាពផងដែរ។

លោក សាន វិជ្ជាសារ៉ាវុធ បានថ្លែងថា ជារៀងរាល់ថ្ងៃ មន្ត្រីជំនាញកាំកុងត្រូលបានប្រឹងប្រែងទប់ស្កាត់នាមុខទំនិញ ផលិតផលគ្មានគុណភាព និងផុតកាលបរិច្ឆេទ ដែលឈ្មួញបានផលិតកែកាលបរិច្ឆេទ។ ដើម្បីបញ្ចៀសបញ្ហាប្រើប្រាស់ទំនិញខូចគុណភាពនេះ មន្រ្តីកាំកុងត្រូលបានខិតខំចុះអប់រំ និងផ្តល់ចំណេះដឹងខ្លះៗជូនប្រជាពលរដ្ឋពីការពិនិត្យទៅលើទំនិញទាំងអស់នោះ។

លោកបានបញ្ជាក់ថា «បច្ចុប្បន្ននេះប្រជាពលរដ្ឋ គាត់បានទទួលចំណេះដឹងជាច្រើនពីមន្ត្រីកាំកុងត្រូលខេត្តប៉ៃលិន និងមន្ត្រីជំនាញ ដែលបានចុះប្រតិបត្តិការ ណែនាំ អប់រំ ឲ្យដឹងពីមុខម្ហូប មុខទំនិញ ផ្សេងៗ។ ប៉ុន្មានឆ្នាំមុន គឺពួកគាត់រស់ក្នុងភាពងងឹងឈឹងពីបញ្ហាមុខទំនិញ និងមិនដឹងថា តើការពិនិត្យមើលថ្ងៃចេញបរិច្ឆេទប្រើប្រាស់ ការបរិភោគ មុខទំនិញណាគ្មានគុណភាព ខូចគុណភាព ជាពិសេសទំនិញណាបង្កប៉ះពាល់ដល់សុខភាព»

សូមបញ្ជាក់ថា នាព្រឹកនេះមន្ត្រីជំនាញបានប្រមូលបានមុខទំនិញដូចជា ស្កគ្រាប់ ទឹកក្រូច ម្សៅស៊ុប រ៉តឌី កម្ទេចនំ កម្ទេចមី ប័រកំប៉ុង ត្រីខ ទឹកខ្មេះរូបទន្សាយ សរុបជាច្រើនគីឡូក្រាម។ ពេលនោះមន្ត្រីជំនាញ បានអប់រំ និងធ្វើលិខិតកិច្ចសន្យា បញ្ឈប់នាំយកទំនិញគ្មានគុណភាពបែនបនេះបន្តទៀត មិនដូច្នោះមន្ត្រីជំនាញ និងចាត់ការតាមនិតិធីច្បាប់ជាធរមាន៕

ទំនិញ ដែលមន្ត្រីជំនាញបានរើសអូស រួមមានទឹកក្រូចដបតូច ២៤០យួរ មីកំប៉ុង ម្សៅស៊ុបរ៉តឌីច្រើនកញ្ចប់ កម្ទេចមី នំ ហើយត្រូវបានយកទៅរក្សាទុក នៅការិយាល័យ កាំកុងត្រូល រង់ចាំការដុតកម្ទេចចោល៕