(ភ្នំពេញ)៖ នៅម៉ោង៩៖០០ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ស្អែកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្តើមធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោត ដែលបញ្ជូនមកពីតាមបណ្តាខេត្តមួយចំនួនមកនាយកដ្ឋានគ្រប់គ្រងទិន្នន័យ អ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ក្រោយថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦។ នេះបើតាមសេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានគ.ជ.ប។
ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់នេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពីតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍មកពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ព្រមទាំងជំនាញការបោះឆ្នោតប្រចាំនៅគ.ជ.ប ផងដែរ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់គ.ជ.ប៖