Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សពលោក ខៀវ ថវិកា នឹងត្រូវបូជានៅវត្តលង្កា នាម៉ោង១០៖០០ព្រឹក ថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ

22-12-2016 17:20

(ភ្នំពេញ)៖ សព លោកបណ្ឌិត ខៀវ ថវិកា នឹងត្រូវដង្ហែយកទៅបូជាតាមប្រពៃណី នៅវត្តលង្កា នៅម៉ោង១០៖០០ព្រឹក ថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។ នេះបើតាមការឱ្យពី លោក នាវនៅ បញ្ញាពិសិដ្ឋ ក្មួយប្រុសបង្កើតរបស់ លោក ខៀវ ថវិកា។

លោកបណ្ឌិត ខៀវ ថវិកា អាយុជាង៥០ឆ្នាំ ជាប្អូនបង្កើតរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលមរណភាព នៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ដោយរោគាពាធ ហើយពេលនេះ សពរបស់លោក ត្រូវបានដំកល់នៅគេហដ្ឋានខាងម្តាយ ដើម្បីរៀបចំតាមប្រពៃណី។

មរណភាពរបស់ លោកសាស្រ្តាចារ្យ ខៀវ ថវិកា អតីតឯកអគ្គរាជទូត​កម្ពុជាប្រចាំនៅប្រទេសរុស្ស៊ី គឺជាការបាត់បង់ធន​ធានដ៏ល្អមួយ​របស់ប្រទេសកម្ពុជា ហើយថ្នាក់ដឹកនាំជាច្រើនបានចូល​រួមសម្តែងការសោក​ស្តាយ និងរំលែកទុក្ខចំពោះមរណភាពនេះផងដែរ៕