(ភ្នំពេញ)៖ បន្ទាប់ពីការទទួលបានជោគជ័យ ទៅលើការអនុវត្តនៃ ក្រុមហ៊ុនសម្ព័ន្ធ V Japan Tech Inter Co., Ltd. និងសាលាអន្តរជាតិ ហ្រេ្វដហ្វត អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុន មុំ វ៉ារិនអ៊ិនវេសម៉ិន នឹងបើកលក់ដូរទំនិញ និងផលិតផលផ្សេងៗរបស់ខ្មែរ តាមប្រព័ន្ធ Online នៅដើមឆ្នាំ២០១៧នេះ ជាមួយទុនវិនិយោគ ក្នុងជំហានដំបូង ១០០,០០០ដុល្លារ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ ។
លោក មុំ វ៉ារិន អគ្គនាយកក្រុមហ៊ុន បានថ្លែងថា ការបង្កើតសេវាកម្ម នៃការលក់ដូរទំនិញ និងផលិតផលផ្សេងៗរបស់ខ្មែរតាមប្រព័ន្ធ អ៊ីនធើណេត (E-Commerce) តាមគេហទំព័រ www.angkorstores.com ហើយតាមរយៈគេហរទំព័រនេះ នឹងមានទំនិញដ៏សម្បូរបែប ដូចជាផ្នែកកសិកម្ម ឧស្សាហកម្ម វាយណភណ្ឌ អេឡិចត្រូនិច ប្រដាប់ប្រដាសម្រាប់កុមារ និងសិស្សានុសិស្ស ជាដើម ដាក់ឲ្យចរាចរទិញដូរ តាមប្រព័ន្ធអ៊ីនធើណេតដ៏ទូលំទូលាយ។
លោកបន្ដថា «គេហទំព័រ www.angkorstores.com នឹងដាក់ឲ្យប្រតិបត្តការនាខែមករា ឆ្នាំ ២០១៧ខាងមុខនេះ ដោយបោះទុនក្នុងជំហាន ដំបូង ១០០,០០០ដុល្លារ ជាមួយបុគ្គលិកប្រចាំការប្រកប ដោយជំនាញវិជ្ជាជីវៈខ្ពស់ ដែលអាចដោះស្រាយ និងជួយលើកស្ទួយជីវភាព ប្រជាពលរដ្ឋខ្មែរបាន ហើយ ការធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិចដ៏ធំ ពុំធ្លាប់មាននៅកម្ពុជានាពេលនេះ គឺនឹងជំរុញផលិតផល នៅកម្ពុជា ឲ្យកាន់តែមានទីផ្សារទាំងក្នុង និងក្រៅប្រទេស ហើយនឹងអាចទប់ស្កាត់ចំណាកស្រុក ជួយកាត់បន្ថយភាពក្រីក្រ និងជួយសម្រួលបន្ទុកពីរាជរដ្ឋាភិបាលផងដែរ»។
ក្រុមហ៊ុន មុំ វ៉ារិនអ៊ិនវេសម៉ិន ត្រូវបានបង្កើតឡើង ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ ក្នុងគោលដៅបម្រើសេវាកម្មផ្សេងទៀតដូចជា ការធ្វើ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ផ្គតផ្គង់ចលនានៃការធ្វើពាណិជ្ជកម្ម ការពិគ្រោះយោបល់ និងការអភិវឌ្ឍលើវិស័យអចលនទ្រព្យ និងការសាងសង់សំណង់ផ្សេងៗ ដែលមានបទពិសោធន៍ ជាច្រើនឆ្នាំ ក្នុងការវិនិយោគ ក្នុងវិស័យផ្សេងគ្នាៗប្រកបដោយសមត្ថភាព គ្រប់គ្រាន់ និងជំហរដ៏រឹងមាំក្នុងការត្រួតពិនិត្យនិងគ្រប់គ្រងនៃអាជីវកម្មប្រភេទដទៃទៀត៕
ព័ត៌មានលម្អិត សូមទំនាក់ទំនងក្រុមហ៊ុន តាមរយៈទូរស័ព្ទ៖ 011 666 195, 023 5555 008, 023 969 278
អ៊ីមែលៈ [email protected], [email protected]
វិបសាយៈ www.varinholdings.com