(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានសម្រេចច្រានចោល សំណើរបស់ លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ចំពោះការកោះអញ្ជើញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចូលបំភ្លឺជុំវិញរឿងឃាតកម្មសម្លាប់ លោក កែម ឡី។

តាមសេចក្តីប្រកាសរបស់រដ្ឋសភាដែល Fresh News ទទួលបាននៅប៉ុន្មាននាទីមុននេះ បានបញ្ជាក់ថា «សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្រេច​មិនបញ្ជូនលិខិតនេះទៅរាជរដ្ឋាភិបាល ដើម្បីអញ្ជើញ សម្តេចក្រឡាហោម មកបំភ្លឺទេ ដោយហេតុថា ករណី លោក កែម ឡី នេះបានធ្លាក់ទៅក្នុង​សមត្ថកិច្ចរបស់តុលាការតាំងពីដំណាក់កាលដំបូង និងតាំងពីយូរមកហើយ។ ហើយទាំងរដ្ឋសភា និងទាំងរាជរដ្ឋាភិបាល សុទ្ធតែពុំមានសិទ្ធិ​អ្វីជ្រៀតជ្រែក​ចូលកិច្ចការរបស់តុលាការឡើយ»

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋសភា៖