(ភ្នំពេញ)៖ រថយន្ដ JAGUAR F-PACE ដែលត្រូវបានគេស្គាល់ថា ជាប្រភេទរថយន្ដ SUV ជំនាន់ថ្មីរបស់រថយន្ដម៉ូដែល Jaguar ហើយវាក៏ជារថយន្ដប្រភេទ SUV ដំបូងគេ ដែលត្រូវបានរចនាឡើងជាលក្ខណៈបែបរថយន្ដ ស្ព័រ ក្នុងចំនោមរថយន្ដ SUV ដទៃទៀតដែរ។​

បើយើងទៅមើលបច្ចេកវិទ្យា ដែលបំពាក់ក្នុងរថយន្ដ JAGUAR F-PACE វិញ វាហាក់បីដូចជា អ្នកជំនាញ បានគិតគួរយ៉ាងល្អិតល្អិន ដើម្បីធ្វើឲ្យអ្នកបើកបរមានទំនុកចិត្តខ្ពស់ ហើយផ្ដល់ភាពងាយស្រួលបំផុត។

* ប្រព័ន្ធគ្រប់គ្រងគន្លងផ្លូវ គឺជំនួយពេលដែលយើង បើកបរខុសគន្លងផ្លូវ នោះវានឹងផ្ដល់ជាសម្លេងព្រមាន និងមានរំញ័រនៅដៃចង្គូតជាដើម។

* ប្រព័ន្ធជំនួយពេលចូលចត គឺវាអាចចូលចតនៅចន្លោះសមស្រប និងមិនមានការប៉ះទង្កិច ហើយអ្វីដែលពិសេសនោះ វាអាចកាច់ចង្កូតដោយខ្លួនឯងផងដែរ។

* ប្រព័ន្ធជំនួយពេលបើកបរ គឺវានឹងផ្ដល់ជាសញ្ញាប្រកាសអាសន្ន ឫចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ បើសិនមានអ្វីមួយនៅកាត់មុខ ឫឈានទៅរកការប៉ះទង្គិច។

* ប្រព័ន្ធកំណត់សម្កាល់ ប្រសិនបើមានរថយន្ដមកពីក្រោយ ឫពីចំហៀងរថយន្ដ ដែលយើងមើលមិនឃើញ នោះវាផ្ដល់ជាសញ្ញា ដើម្បីជៀសវាងការបុកទង្កិច។

* ប្រព័ន្ធកំណត់ល្បឿនដោយស្វ័យប្រវត្តិ យើងអាចកំណត់ល្បឿនដោយមិនចាំបាច់ជាន់ហ្គែរ៍នោះទេ ហើយប្រសិនបើមានរថយន្ដនៅខាងមុខ វានឹងបន្ថយល្បឿនដោយស្វ័យប្រវត្តិ។

* កាមេរ៉ា ៣៦០ដឺក្រេ នៅជ្រុងទាំងបួនរបស់រថយន្ដត្រូវបានបំពាក់ដោយកាមេរ៉ា ទាំងផ្នែកខាងមុខ ក្រោយ និងចំហៀងសងខាង ដែលវាមានភាពងាយស្រួលក្នុងការបត់បែន ឫថយក្រោយដោយសុវត្ថិភាព។

* ប្រព័ន្ធគ្រប់គ្រងលំនឹងឌីណាមិច គឺវាជួយឲ្យរថយន្ដមានលំនឹង ពេលដែលបើកបរក្នុងល្បឿន នៅលើផ្លូវរអិល ឫផ្លូវកោង បត់បែនជាដើម។

* នៅលើតាប្លូ មានបង្ហាញពីទ្រនិចកុងទ័រ និងទ្រនិចរង្វាស់ដ៏ស្រស់ស្អាត និងភ្លឺច្បាស់។ វាមានបង្ហាញអំពីពេលវេលា និងសីតុណ្ហភាពទៀតផង។

* កូនសោពាក់ជាប់ដៃ (Activity Key) វាអាចបើក និងចាក់សោរថយន្ដ ឫបើកគូទក្រោយរថយន្ដបានដោយស្វ័យប្រវត្តិ។ វាជួយសម្រួលដល់អ្នកបើកបរ មិនពិបាកក្នុងការយកកូនសោរថយន្ដតាមខ្លួន និងបារម្ភខ្លាចបាត់ជាដើម។

* អេក្រង់ LED ក្នុងរថយន្ដ គឺវាអាចដាក់ស៊ីមកាត សម្រាប់ធ្វើការហៅចេញ និងចូលជំនួសទូរស័ព្ទបាន ហើយនឹងអាចភ្ជាប់អ៊ិនធឺណិត ទៅកាន់ទួរស័ព្ទដៃដទៃបានទៀតផង។ អេក្រង់ LED ជាលក្ខណៈ Multi-function ដែលវាចុចចូលទៅកាន់កម្មវិធីផ្សេងៗគ្នាបានក្នុងពេលតែមួយព្រមគ្នាតែម្ដង។

ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover នៅមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
សូមទំនាក់ទំនង:  023 888-811 / 070 999-111 | http://www.jaguarcambodia.com
វីដីអូ៖