(ភ្នំពេញ)៖ បន្ទាប់ពីទទួលជោគជ័យ លើទីផ្សារស្មាតហ្វូន កាមេរ៉ាភ្លោះ ស៊េរីថ្មីបំផុត Huawei GR5 ឆ្នាំ2017 ក្រុមហ៊ុន Huawei បានប្រារព្ធ កម្មវិធីជុំជួបពិសេស ថ្លែងអំណរគុណដល់ មិត្ត អ្នកសារព័ត៌មាន និងដៃគូរសហការ នៅភោជនីយដ្ឋាន Moon Light នារាត្រីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ។ កម្មវិធីជប់លៀងដ៏ពិសេសនេះ រួមមានវត្តមាន តារាចម្រៀង តារាបង្ហាញម៉ូតល្បីៗ មិត្តអ្នកសារព័ត៌មាន ជាងថតរូបអាជីព ក្រុមការងារ Huawei និងដៃគូរសហការ សរុបជាង ៧០នាក់ ក្រោមភោជនីអាហារដ៏ ឆ្ងាញ់ពិសេស នៃកម្រគ្រួសារ Huawei។
លោក ថង សារី ប្រធានផ្នែកចែកចាយស្មាតហ្វូន Huawei ប្រចាំប្រទេសកម្ពុជាបានថ្លែងថា គោលបំណង នៃការបង្កើតកម្មវិធីជុំជួបនេះឡើង ដើម្បីថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ អតិថិជន ដៃគូរសហការ តារាចម្រៀងតារាម៉ូដែល និងជាពិសេសមិត្តអ្នកសារព័ត៌មាន ជាងថតរូបអាជីព និង ក្រុមការងារ Huawei ដែលបានជួយជំរុញឲ្យ ក្រុមហ៊ុន Huawei មានការរីកចំរើនជាលំដាប់ រហូតអាចគ្រងតំណែងលេខ១ ជាក្រុមហ៊ុនផលិតទូរស័ព្ទ ប្រើប្រព័ន្ធប្រតិបត្តិការ Android ទទួលបានប្រាក់ ចំណេញខ្ពស់ជាងគេបំផុត ក្នុងពិភពលោក ក្នុងត្រីមាសទីបី ឆ្នាំ ២០១៦ នេះ។
«រីករាយ បុណ្យ គ្រីស្តម៉ាស និងអបអរបុណ្យឆ្លងឆ្នាំសកល ក្រុមហ៊ុន Huawei សូមផ្តល់រង្វាន់ធំ Huawei GR 2017, GR5 និង GR5 mini រួមទំាងរង្វាន់ និងកាដូជាច្រើនដល់ មិត្តអ្នកសារព័ត៌មាន និងដៃគូសហការ ដែលមានវត្តមាននៅទីនេះ»។ លោក ថង សារី មានប្រសាសន៍បន្ថែមថា «ឆ្នាំថ្មីៗ រួមគ្នាជាថ្មី ជាមួយ Huawei ដើម្បីភាពជោគជ័យថ្មី»។
លោក ហ៊ឹម វិចិត្រ អ្នកយកព័ត៌មានប្រចាំទស្សនាវដ្តីអង្គរធំ ដែលទទួលបានរង្វាន់ធំ គឺ «Huawei GR5» ស៊េរីថ្មីឆ្នាំ ២០១៧ ក្រោយពីការចាប់ឆ្នោតផ្តល់សំណាង របស់ថ្នាក់ដឹកនាំ Huawei បានឲ្យដឹងថា «ខ្ញុំពិតជាមានភាពរំភើបរីករាយណាស់ ដែលខ្ញុំបានទទួលបានរង្វាន់ពិសេសបែបនេះ។ ខ្ញុំពិតជាមានមោទនភាព ធ្វើការជាមួយក្រុមហ៊ុន Huawei ពីព្រោះតម្លៃការងាររបស់ខ្ញុំ ត្រូវបានទទួលស្គាល់ ដោយក្រុមហ៊ុន Huawei»។
កញ្ញា ចរិយា អ្នកយកព័ត៌មានប្រចាំទរទស្សន៍ហង្សមាស ថា «សូមជូនមេដៃដល់Huawei សម្រាប់ ការផ្ដួចផ្ដើម កម្មវិធីជួបជុំដ៏ពិសេសនេះឡើង។ ចង់និយាយថា ក្រុមហ៊ុននេះ មិនត្រឹមតែយកចិត្តទុកដាក់ ចំពោះអតិថិជនរបស់ខ្លួនបានល្អប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្ស ជុំវិញជាពិសេសគឺ អ្នកសារព័ត៌មានតែម្តង»។
គួររំឭកថា ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនដែលតែងតែគោរព និងឲ្យតម្លៃ រាល់កិច្ចការ និងស្នាដៃរបស់ មនុស្សគ្រប់រូប។ នេះជាមូលហេតុដែល ក្រុមហ៊ុន Huawei មានកិត្តិយសដ៏ល្អ និងល្បីល្បាញនៅក្នុង ទីផ្សារកម្ពុជា ខណៈដែលផលិតផល និងគុណប្រយោជន៍ របស់ផលិតផល តែងតែអនុលោម ទៅតាមគោលការណ៍ ម៉ាកសញ្ញារបស់ខ្លួន៕