(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមកំសាន្តបុណ្យសមុទ្រលើកទី៥ ឆ្នាំ២០១៦ ដែលនឹងប្រព្រឺត្តទៅចាប់ពីថ្ងៃទី២៣ ដល់២៥ ធ្នូ ឆ្នាំ២០១៦ នៅក្រុងព្រះសីហនុ ឲ្យបានច្រើនកុះករ។ ពិធីបើកជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចគតិព្រិទ្ធបណ្ឌិត។ បើតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ឲ្យដឹងថា ឆ្នាំនេះគណកម្មាការអន្តរក្រសួងនិង អាជ្ញាធរខេត្តមានការខិតខំយ៉ាងច្រើន ក្នុងការរៀបបចំពិធីបុណ្យសមុទ្រនេះ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឲ្យដឹងនៅព្រឹកថ្ងៃនេះថា «ក្រុងព្រះសីហនុមានសណ្ឋាគារ ជាង៣០០០បន្ទាប់ ផ្ទះសំណាក់ជាង៣០០០បន្ទប់ប៉ុណ្ណោះ ប៉ុន្តែយើងបានរៀបចំបន្ថែមតង់ស្នាក់នៅប្រមាណ៥០០ទៀត និងបានបំផុសចលនាអប់រំបងប្អូនប្រជាពលរដ្ឋឲ្យរៀបចំផ្ទះសំបែងទទួលបងប្អូន និងភ្ញៀវទេសចរ។ ការស្នាក់នៅរបស់ទេសចរជាមួយប្រជាជនមូលដ្ឋាន Home Stay ( urban stay, farm stay, field stay...) គឺជានិន្នាការទេសចរណ៍ថ្មីដែលកំពុងពេញនិយម។
វាគឺជាការផ្លាស់ប្តូរវប្បធម៌មួយរវាងប្រជាជននិងប្រជាជន បន្កើនបាននូវការយោគយល់គ្នា អធ្យាស្រ័យគ្នា សាមគ្គីមិត្តភាពដ៏ជិតស្និទ្ធជាមួយគ្នា សក្តិសមនិង ពាក្យថា វិស័យទេសចរណ៍ គឺជាឧស្សាហកម្មរវាងប្រជាជន និងប្រជាជន (Interpeople Industry) ពិសេសគឺការនាំយកនូវចំណូលផ្ទាល់ដល់ដៃប្រជាជន។
យើងពិតជាត្រូវការឲ្យមានការវិយោគលើហេដ្ឋារចនាសម្ពន្ឋបដិសណ្ឋារកិច្ចកាន់តែច្រើនថែមទៀត។ សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ និងគ្រប់ផ្នែកសាធារណ និងឯកជនដែលតែងចូលរួមគាំទ្រដល់ការអភិវឌ្ឍន៏វិស័យទេសចរណ៍កម្ពុជាយើង៕