(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៥លើក (យប់៥លើក) បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់១៣នាក់ និងរបួសស្រាល៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៥ លើកនេះបណ្ដាលឲ្យខូតខាត យានយន្ដ សរុបចំនួន២៧គ្រឿង រួមមានម៉ូតូ ចំនួន១៩គ្រឿង រថយន្ដធុនតូចចំនួន៤គ្រឿង រថយន្ដធុនធំចំនួន៣គ្រឿង និងគោយន្ដ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន៤លើក, មិនប្រកាន់ស្ដាំ១លើក, មិនគោរពសិទ្ធិ២លើក, ស្រវឹង២លើក, ប្រជែង២លើក, បត់គ្រោះថ្នាក់២លើក, និងកត្តាយានយន្ដ២លើក។
សូមបញ្ជាក់ថា រយៈ២១ថ្ងៃចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន២៥១លើក បណ្ដាលឲ្យមនុស្សស្លាប់៩៦នាក់ រងរបួសធ្ងន់ចំនួន ២៤០នាក់ និងរងរបួសស្រាលចំនួន ១៨៤នាក់៕