(ភ្នំពេញ)៖ ឆ្នាំនេះរាជធានីភ្នំពេញបានក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអភិបាលរាជធានី/រដ្ឋធានីនៃប្រទេស អនុតំបន់ទន្លេមេគង្គក្រោម រួមមានទីក្រុងបាងកក ទីក្រុងវៀងច័ន្ទ ទីក្រុងរ៉ងហ្គូន ទីក្រុងហូជីម៉ិញ និងរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២៣ ខែធ្នូ ឆ្នាំ២០១៦។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានទទួលបដិសណ្ឋាកិច្ចនិងស្វាគមន៍គណៈប្រតិភូដែលអញ្ជើញមកដល់ និងពិសាភោជនីយអាហារនៅសាលារាជធានីភ្នំពេញផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំអនុតំបន់ទន្លេមេគង្គក្រោមនឹងប្រព្រឹត្តនៅនាថ្ងៃស្អែកនៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ៕