(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ធ្លាប់ធ្វើសកម្មភាពលួចគោក្នុង ភូមិលើកទី១បានសម្រេច ស្រាប់តែញ៉ាម ទៅលួចជាលើកទី ២ ត្រូវប្រជាពលរដ្ឋឃើញទាន់ ហើយប្ដឹងនគរបាលប៉ុស្ដិ៍បាក់ ខែង ខណ្ឌជ្រោយចង្វារ ឲ្យជួយអន្តរាគមន៍ ដេញតាមរហូត ក្របួចជាប់ ដើម្បីយកមកធ្វើការសាកសួរ ។
លោកអនុសេនីយ៍ទោ មាស ថន នាយនគរបាលប៉ុស្ដិ៍បាក់ ខែង បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យជាចោរលួចគោ នេះ បានធ្វើឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២ ០១៦ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងក្រុម ១៩ ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធា នីភ្នំពេញ ។
លោក មាស ថន បានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលបាន សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋផ្ទាល់មាត់ភ្លាមៗថា មានក រណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចគោរបស់គេ ដែ លចងចោលឲ្យស៉ីស្មៅក្នុងចំការ១ក្បាល ហើយបានបណ្ដើរ ចេញត្រៀមយកទៅលក់នៅកុងស៉ីកាប់គោ ខណៈនោះ កម្លាំ ងនគរបាលមូលដ្ឋានបានចេញអន្តរាគមន៍ ដេញតាមរហូត ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាចោរបានភ្លាៗតែម្ដង ។
លោកអនុសេនីយ៍ទោ បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយឃា ត់ខ្លួនសួរនាំជាច្រើនម៉ោង ជនសង្ស័យបានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា នេះជាលើកទី២ហើយ ព្រោះកាលពីថ្ងៃទី ១៣ធ្នូរយះពេល៨ថ្ងៃមុននេះ ជនសង្ស័យធ្វើសកម្មភាពលួ ចគោរបស់គេបាន១ក្បាលផងដែរ ដោយយកទៅលក់បាន សម្រេច រហូតមកដល់ព្រឹកថ្ងៃទី២១ធ្នូនេះ ទើបជនសង្ស័យ បានធ្វើសកម្មភាពលួចជាថ្មីម្ដងទៀតនិងជាលើកទី២ ស្រាប់ តែត្រូវប្រជាពលរដ្ឋឃើញទាន់ ហើយក៍ប្ដឹងមកកម្លាំងនគរបា លប៉ុស្ដិ៍បាក់ខែង ខណ្ឌជ្រោយចង្វារ ឲ្យជួយអន្តរាគមន៍ដេញ តាមរហូតប្របួចជាប់ ។
លោកនាយប៉ុស្ដិ៍ដដែល បានឲ្យដឹងថា ជនសង្ស័យឈ្មោះហ៊ ល ហ៉ីម ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរធ្វើចំការ ស្នាក់នៅ ភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ រីឯជនរងគ្រោះជាម្ចាស់គោទី១-ឈ្មោះអ៉ី ស៉ីផេន ភេទប្រុស អាយុ៦៤ឆ្នាំ ទី២-ឈ្មោះឌាង ដែន ភេទប្រុស ជនរងគ្រោះ ទាំង២នាក់មានមុខរបរជាអ្នកធ្វើចំការ ស្នាក់នៅ ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ជនសង្ស័យជាចោរលួចគោ ត្រូវបញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំនុំរឿងចាត់ការតាមនិតិវិធី ៕