(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះសួរសុខទុក្ខដោយផ្ទាល់ ដល់ខ្នងផ្ទះប្រជាពលរដ្ឋ នៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
ក្នុងឱកាសនោះ សម្ដេច សាយ ឈុំ បានណែនាំដល់ប្រជាពលរដ្ឋត្រូវចិត្តទុកដាក់ថែទាំសុខភាព រក្សាអនាម័យក្នុងពេលបរិភោគចំណីអាហារ ដើម្បីការពារខ្លួនពីជំងឺឆ្លងនានា។
ជាទូទៅ គេតែងតែឃើញពីសកម្មភាពរបស់សម្តេចប្រធានព្រឹទ្ធសភា បង្ហាញភាពសាមញ្ញ និងឆ្លៀតឱកាស ចុះទៅជួបប្រជាពលរដ្ឋដោយផ្ទាល់ នៅតាមទីសាធារណៈ និងតាមផ្ទះ ដើម្បីចង់ដឹងពីសុខទុក្ខ លើការរស់នៅប្រចាំថ្ងៃ ព្រមទាំងចង់ដឹងពីបញ្ហាប្រឈមនានា៕