(ភ្នំពេញ)៖ លោក ស សុខា តំណាងរាស្ដ្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត និងលោកស្រី នៅរសៀលថ្ងៃត្រង់ទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ រៀបចំអាហារពេលថ្ងៃនៅភោជនីយដ្ឋានទន្លេបាសាក់២ ក្បាលថ្នល់ ជូនក្រុមការងារ អ្នកសិល្ប: និងក្រុមអ្នកសារព័ត៌ជាច្រើននាក់ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងក៏ថ្លែងអំណរគុណ ចំពោះកិច្ចសហការគ្នាយ៉ាងល្អ លើការងារបម្រើសង្គមជាតិ និងប្រជាពលរដ្ឋតាមមូលដ្ឋាន នាពេលកន្លងមក។
នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីនាយការិយាល័យ នាយរង ចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។
លោក ស សុខា បានថ្លែងថា ក្រុមការងារទាំងអស់ នឹងបន្តកិច្ចសហការគ្នា កាន់តែខ្លាំងឡើងថែមទៀត ដើម្បីបន្តសកម្មភាពចុះតាមមូលដ្ឋាន ជួយប្រជាពលរដ្ឋ និងដោះស្រាយបញ្ហានានា។
ការហូបបាយសាមគ្គីនេះ ក៏ដើម្បីចូលរួមអបអរសាទរ ថ្ងៃចូលឆ្នាំសកលផងដែរ ២០១៦-២០១៧៕