(កណ្តាល)៖ ក្រុមហ៊ុន វីតាល់ ដែលជាក្រុមហ៊ុនផលិតទឹក ពិសាគុណភាពខ្ពស់ និងល្បីល្បាញ លើសកម្មភាពសប្បុរសធម៌ បានពាំនាំអង្ករ១តោនកន្លះ និងផលិតផលទឹកពិសា វីតាល់ជាច្រើនកេស ដើម្បីជាការព្រមទាំង របស់របរប្រើប្រាស់មួយចំនួនទៀត ឧបត្ថម្ភជូនដល់សាលាឡាវ៉ាឡា ដែលជាសាលាចំណេះដឹងទូទៅ ពិសេសផ្តល់ការអប់រំ មិនគិតថ្លៃចំពោះកុមារពិការកាយសម្បទា ដ៏ល្បីល្បាញមួយ នៅខេត្តកណ្តាល។
កម្មវិធី «វីតាល់ដើម្បីស្នាមញញឹម និងការលើកទឹកចិត្តដល់កុមារពិការ» បានធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ ដែលផ្តល់កិត្តិយស ដោយលោកប្រធានផ្នែកទីផ្សារ ជុនហៀង ថាវសិទ្ធិ ដំណាងក្រុមហ៊ុនវីតាល់ និងលោក ចេង ប៊ុនធឿន នាយកប្រតិបត្តិនៃសាលាឡាវ៉ាឡា។
សាលាឡាវ៉ាឡា សព្វថ្ងៃមានកុមារពិការ ប្រមាណជាង២០០នាក់ ដែលពួកគេបានទទួលការ សិក្សាពិសេស ព្រមទាំងការស្នាក់នៅ និងការថែទាំយ៉ាងយកចិត្តទុកដាក់ ពីសាលាថែមទៀតផង។ ហើយអ្វីដែលពិសេស នោះគឺមិនត្រឹមតែសិស្សានុសិស្សទេដែលពិការ សូម្បីតែលោកគ្រូអ្នកគ្រូជាច្រើននាក់ ដែលបង្រៀននៅសាលា ឡាវ៉ាឡាក៏ពិការដែរ។ ដែលនេះសរបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ ពីការលើកទឹកចិត្ត ចំពោះជនពិការយ៉ាងពិត ប្រាកដ ដែលគួរតែយកគម្រូរតាមគ្រប់ស្ថានប័ន។
ក្រៅពីការអប់រំពិសេស ប្អូនៗកុមារទាំងអស់ ដែលបានចូលរៀននៅសាលាឡាវ៉ាឡា គឺមិនត្រឹមតែទទួលបានកម្មវិធី សិក្សាពិសេសនោះទេ ពួកគេក៏ទទួលបាន ការស្នាក់នៅនិងការថែទាំយ៉ាងយកចិត្តទុក ដាក់ព្រមទាំង សេវាកម្មសុខភាព កម្មវិធីកម្សាន្តនានាផងដែរ។
ដោយមើលឃើញពីភាពយកចិត្តទុកដាក់ មកលើកុមារពិការកម្ពុជាបែបនេះ វីតាល់បានចូលរួមចំណែក ក្នុងការលើកទឹកចិត្តដល់សាលាឡាវ៉ាឡា ដើម្បីជួយសម្រួលដល់ការផ្តល់ អាហារបំប៉នឲ្យកាន់តែល្អប្រសើរដល់ប្អូនៗ ជាមួយនឹងអង្ករ១តោនកន្លះ និងទឹកពិសាគុណភាពវីតាល់ជាច្រើនទៀត ដើម្បីទ្រទ្រង់សុខភាពកុមារកម្ពុជា ឲ្យកាន់តែល្អប្រសើរ។
លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន វីតាល់ បានលើកឡើងថា បន្ទាប់បានរួមចំណែក ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសង្រ្គោះកសិករកម្ពុជា ពេលនេះវីតាល់បានបន្តសកម្មភាព មនុស្សធម៌ ទៅកន្លែងដែលត្រូវការជំនួយបំផុត។ សាលាឡាវ៉ាឡា គឺជាកន្លែងសិក្ក័សម ព្រោះសាលាបានធ្វើការយ៉ាងល្អ លើការស្រោចស្រង់ជីវិត និងសុខភាពកុមារកម្ពុជា រាប់ពាន់នាក់អស់រយៈពេលជិត១០ឆ្នាំមកនេះ។ វីតាល់ក៏មានបំណងចង់ចូលរួម លើកទឹកចិត្តកាន់តែខ្លាំង ចំពោះសិទ្ធិជនពិការក្នុងប្រទេសកម្ពុជា សង្ឃឹមថា សារធាណជនទូទៅមិនមើលរំលង ចំពោះសម្មភាពជំនួយដល់ជនពិការ និងផ្តល់អធិភាពដល់ពួកគាត់ ឲ្យបានពេញលេញដើម្បីជាការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍប្រទេសជាតិទាំងមួល។ វីតាល់សង្ឃឹមថាអង្ករ ១តោនកន្លះនេះ នឹងអាចផ្គត់ផ្គង់ដល់តម្រូវការប្រមាណជាង ២ខែដែរ។
ឆ្លៀងក្នុងឱកាសនេះ លោកប្រធាន ក៏បានគូសបញ្ជាក់ដែលថា ទឹកវីតាល់គឺធានាបាននូវគុណភាព និងអនាម័យ ដែលបានអនុឡោមតាមស្តង់ដារជាតិ និងអន្តរជាតិយោងតាម ដោយយើងយកចិត្តទុកដាក់ ក្នុងការពិនិត្យគុណ ភាពជាចំណង។ ជាងនេះទៅទៀតវីតាល់ គឺជាក្រុមហ៊ុនខ្មែរ ផលិតដោយជនជាតិខ្មែរ យើងមានមនសិការជាតិ មោទនភាព ជាមួយនឹងទស្សនវិស្ស័យ ដើម្បីឲ្យក្រុមហ៊ុនវីតាល់ក្លាយជា ក្រុមហ៊ុនជាតិ ដែលទទួលបានការ កោតសរសើរជាងគេ ក្នុងវិស្ស័យផលិតផលទឹកពិសា។
តំណាងសាលាឡាវ៉ាឡា លោក ចេង ប៊ុនធឿន ក៏បានបង្ហាញក្តីសា្វគមន៍ យ៉ាងកក់ក្តៅដល់ក្រុមហ៊ុន វីតាល់ ដែលបានបរិច្ចាគអង្គរ១តោនកន្លះ គាំទ្រដល់សាលា។ ដែលនេះគឺជាកម្មវិធីផ្តល់អំណោយ សប្បុរសធំ លើក ដំបូងសម្រាប់សាលា។ ដូចនេះ លោកក៏សង្ឃឹមថាក្រុមហ៊ុនឯកជនដទៃទៀត ក៏នឹងយកគំរូតាម វីតាល់ក្នុងការ ចែករំលែកកម្មវិធីសប្បុរសធម៌ដល់សង្គមដែរ។
លោកបន្តថា សាលាឡាវ៉ាឡាស្វាគមន៍ ចំពោះការឧបត្ថម្ភពី សប្បុរសជនក្នុងស្រុកដទៃទៀតដែរ ព្រោះចំនួននៃកុមារពិកា ដែលត្រូវការជំនួយមានចំនួនកើនឡើង ដូច្នេះយើង ត្រូវការជំនួយ បន្ថែមដើម្បីពង្រឹងដល់ស្តង់ដារ និង សេវាកម្មថែទាំរក្សាប្អូនៗឲ្យបានកាន់តែល្អប្រសើរ។
ទស្សនៈវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌កាន់តែច្រើននោះទែ ក្រុមហ៊ុនក៏មានបំណង លើកទឹកចិត្តនិងផ្សព្វផ្សាយ កម្មវិធីសប្បុរសធម៌នៅ ក្នុងប្រទេសកម្ពុជាឲ្យមានភាពកាន់ តែពុះកញ្ជ្រោលផងដែរ។
វីតាល់ប្តេជ្ញាថា នឹងយកកញ្ចក់ថវិការសប្បុរសធម៌ ដែលបានចូលរួមពីអតិថិជនទាំងអស់ ទៅធ្វើកម្មវិធីសប្បុរសធម៌ ជាច្រើនបន្ថែមទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនត្រឡប់ទៅអតិថិជនទាំងអស់វិញ។ ដូច្នេះសូមចងចាំថា គ្រាន់តែជាអតិថិជនវីតាល់ អ្នកគឺបានចូលរួមធ្វើបុណ្យកុសល និងចូលរួមចំណែកនៃការជួយ និងអភិវឌ្ឍសង្គម បានជាច្រើន «វីតាល់មោទនភាពផលិតផលជាតិ» ៕