(ភ្នំពេញ)៖ ដោយមានការណែនាំបន្ថែមពីលោក ពេញ ធារម្យ ប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទសហការជាមួយមន្រ្តីមន្ទីរ ពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដីចុះត្រួតពិនិតទំនិញនៅផ្សាដើមគរនឹងតាមផ្ទះលក់ទំនិញ ផ្សារទំនើប ហាងលក់ទំនិញ និងនៅតាមផ្សារមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ខែ ធ្នូ ឆ្នាំ២០១៦ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបាន ដឹកនាំមន្ត្រីជំនាញសហការជាមួយអាជ្ញាធរខណ្ឌទួលគោកនឹងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យទំនិញក្នុងផ្សារដើមគរ។
មន្ត្រីសាខាកាំកុងត្រូលបបានឲ្យដឹងថាគោលបំណងនៃការចុះត្រួតពិនិត្យ និងទប់ស្កាត់ទំនិញ ខូចគុណភាព ក្លែងបន្លំលើកស្លាកសញ្ញាដែលជនខិលខូចមួយចំនួនបានលួច បញ្ចេញទំនិញមកលក់លើទីផ្សារ និងពង្រឹងការយល់ដឹង អំពីបញ្ហាសុវត្ថិភាពម្ហូបអាហារដល់បងប្អូនអាជីវករនិង អ្នកប្រើប្រាស់។
លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានឲ្យដឹងថា មន្ត្រីកាំកុងត្រូលបានធ្វើតេស្តបឋមរកសារធាតុគីមី បូរ៉ាក់ ទៅលើសរសៃគុយទាវតូច សរសៃគុយទាវធំ មីក្រៀម មីស្រស់ ប្រហិតប្រហុក ប្រអក នឹង សាច់គោ ប្រហិតសាច់ជ្រូក លតឆា គ្រឿងសមុទ្រដូចជា មឹកស្រស់ បង្គាស្រស់និងយកគំរូ បន្លែ ផ្លែឈើស្រស់មួយចំនួនទៀតបញ្ចូនទៅមន្ទីរពិសោធ៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកសារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ។
លោកបន្តថា បច្ចុប្បន្ននេះខាងកាំកុងត្រូលបានត្រៀមសម្ភារគ្រប់ប្រភេទដើម្បីពិនិត្យទំនិញផ្សេងៗស្វែករកជាតិគីមីដែលអាចបំផ្លាញអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ជាមានរថយន្តដឹកសម្ភារពិសោធន៍មកដល់ទីតាំងដែលក្រុមការងារចុះពិនិត្យតែម្តង ដើម្បីងាយស្រួលឆាប់ដឹងពីទំនិញណាដែលខូចគុណភាពនឹងមានជាតិគីមី គឺមានវិធានការភ្លាមៗ។ក្រោយការពិនិត្យក្រុមការងារលោកបានដកហូត មីសសៃចំនួន៦គីឡូក្រាម នឹង គល់ស្លឹកគ្រៃ ៥គីឡូក្រាម ដោយពិនិត្យឃើញមានលាយជាតីគីមី ។
លោកអនុប្រធានក៏បានអំពាវដល់ក្រុមអាជីវករទាំងអស់ដែលលក់គ្រឿងបរិភោគស្រល់ៗនឹងក្រៀម មេត្តាជួយពិនិត្យនៅគុណភាពអោយបានច្បាស់ចាំទិញយកមកលក់បន្តជូនបងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់ ដើម្បីជៀសវាពីបញ្ហាប៉ះពាល់ដល់សុខភាពដោយសារមានជាតិគីមីនៅក្នុងទំនិញ៕