(បាត់ដំបង)៖ ស្រ្តីជនជាតិថៃម្នាក់ត្រូវ បានឃាតករឹតកសម្លាប់ នៅក្នុងសណ្ឋាគារ និងកាសីុណូ ហ្រ្វាណាសីុ បន្ទប់លេខ២១៧ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ហើយបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ។
មន្រ្តីអាវុធហត្ថស្រុកកំរៀង បានបញ្ជាក់ថា ករណីនេះជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានប្រើប្រាស់កន្សែងសាច់ក្រណាត់ប៉ាក់រឹតក សម្លាប់ជនរងគ្រោះឈ្មោះ មនី ឆៃបុត្រ ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិថៃ រស់នៅភូមិអងងិន ស្រុកសៃម៉ៃ ក្រុងថេបមហានគរ បណ្តាលឲ្យជនរងគ្រោះស្លាប់នៅនិងកន្លែង ហើយជនសង្ស័យបានគេចខ្លួនបាត់។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនសង្ស័យជាមនុស្សស្រីជនជាតិថៃដូចគ្នា។
បច្ចុប្បន្នសមត្ថកិច្ចកម្ពុជា កំពុងសហការជាមួយប៉ូលីសថៃ ស្រាវជ្រាវរកជនសង្ស័យ ចំណែកសាកសពបានបញ្ជូនទៅប្រទេសថៃរួចហើយ៕