(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា ការងារជួយជុលបំពង់ទុយោនាំទឹក ដែលលេចធ្លាយ នៅក្នុងសង្កាត់ទួលទំពួងទី១ និងទួលទំពូងទី២ ខណ្ឌចំការមន និងការងារកាត់បំពង់ដំឡើងនាឡិកាទឹក ទំហំ៣០០មីល្លីម៉ែត្រ ក្នុងសង្កាត់បឹងកក់១ និងបឹងកក់២ ខណ្ឌទួលគោក នៅយប់មិញនេះ បានបញ្ចប់ជាស្ថាពរតាមការគ្រងទុក ដោយនៅពេលនេះ បងប្អូនប្រជាពលរដ្ឋនៅតំបន់ខាងលើ មានទឹកប្រើប្រាស់ដូចធម្មតាវិញ។
ជាមួយគ្នានេះ ប្រសិនបងប្អូនជួបស្ថានភាពទឹកក៏នឹងអាចល្អក់ ដោយកន្លែងនោះ សូមបងប្អូនផ្តល់ពត៌មានមក តាមរយៈលេខទូរស័ព្ទ ០៩៧ ៧៧ ១១១ ៧៩ និង ០៩៧ ៧៧ ១១១ ៩០ មន្ត្រីរដ្ឋាករទឹកនឹងចុះពិនិត្យដោះស្រាយ។
សូមជម្រាបថា ដើម្បីធ្វើការជួសជុលបំពង់នាំទឹកស្អាត ដែលលេចធ្លាយនោះ ឲ្យប្រសើរឡើងវិញ នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦រដ្ឋាករទឹក បានផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីចាប់ពីម៉ោង ២២៖០០នាទីយប់ ដល់ម៉ោង២ទៀបភ្លឺ នៅសង្កាត់គឺសង្កាត់ទួលទំពូងទី១ និងទី២ ខណ្ឌចំការមន ខណៈនៅសង្កាត់បឹងកក់១ និងបឹងកក់២ ខណ្ឌទួលគោក ត្រូវផ្អាកផ្គត់ផ្គង់ចាប់ពី១០យប់ ដល់៤ទៀបភ្លឺ ដើម្បីកាត់បំពង់ដំឡើង នាឡិកាទឹក ទំហំ៣០០មីល្លីម៉ែត្រ៕