(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១៣លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់៧នាក់ របួសធ្ងន់១៦នាក់ និងរបួសស្រាល៧នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន២៣គ្រឿង រួមមានម៉ូតូចំនួន១៧គ្រឿង, រថយន្ដធុនតូច៣គ្រឿង និងរថយន្ដធុនធំ៤គ្រឿង, គោយន្ដ១គ្រឿង និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ​ល្មើសល្បឿន៥លើក, មិនប្រកាន់ស្ដាំ២លើក, បត់គ្រោះថ្នាក់១លើក, ស្រវឹង១លើក, ប្រជែង១លើក និងមិនគោរពសិទ្ធិ៣លើក៕