(ភ្នំពេញ)៖ ព្រះមហាក្សត្រ ព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ដំឡេីងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ជូនស្នងការនគរបាលខេត្តចំនួន៦។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព Fresh News ទើបទទួលបាន នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ។
យោងតាមព្រះរាជក្រឹត្យដដែល បានបញ្ជាក់ថា ស្នងការនគរបាលខេត្តទាំង៦ ដែលត្រូវព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិខាងលើនេះ រួមមាន: លោកឧត្តមសេនីយ៍ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង, លោកឧត្តមសេនីយ៍ អីុង សំអុល ស្នងការនគរបាលខេត្តកែប, លោកឧត្តមសេនីយ៍ សី គិរី ស្នងការនគរបាលខេត្តព្រះវិហារ, លោកឧត្តមសេនីយ៍ ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ, លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ។
សូមអានព័ត៌មានលម្អិត ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រខាងក្រោមនេះ៖