(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលក្រុងសំរោង ធ្វើការឃាត់ខ្លួនស្រ្តីសង្ស័យម្នាក់ ដោយយោងតាមពាក្យបណ្តឹងពីជនរងគ្រោះពីបទប្រើហិង្សាដោយចេតនា ឃាត់ខ្លួននៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោកស៊ុន សាន អធិការក្រុងសំរោងបានឲ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ធី គន្ធា ភេទស្រី អាយុ ៥០ឆ្នាំ មានទីលំនៅភូមិកើតហេតុ បានឈ្លោះទាស់ទែង និងយកដបសាំងវាយទៅលើជនរងគ្រោះឈ្មោះ ឆុំ ស៊ីវម៉េង ភេទស្រី អាយុ ២៦ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា បណ្តាលឲ្យមានរបួសត្រង់ភ្នែក និងក្បាល ។
ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញបានចុះទៅកន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យមកអធិកាដ្ឋាននគរបាលក្រុងសំរោង ដើម្បីសួរនាំ និងរៀបចំកសាង
សំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមច្បាប់៕